កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

កាកបាទក្រហមអន្តរជាតិកោតសរសើរក្រសួងមហាផ្ទៃកម្ពុជាលើការងារកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ

ភ្នំពេញ៖ ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា លោកស្រី Dena Fisher បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

លោកស្រី Dena Fisher បានលើ នាឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤ ទីស្ដីការក្រសួងមហាផ្ទៃ។

ប្រធានបេសកកម្ម ICRC បានថ្លែងអំណរគុណដល់ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ចំពោះការផ្ដល់កិច្ចសហប្រតិបត្តការយ៉ាងល្អពីក្រសួងមហាផ្ទៃ និងបានគូសបញ្ជាក់ថាជំនួយ និងការជ្រោមជ្រែងដែលអង្គការ ICRC បានផ្ដល់ជូនក្រសួងមហាផ្ទៃ ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ កន្លងមកនេះ គឺមានគោលដៅកែលម្អជាបន្តបន្ទាប់នូវលក្ខខណ្ឌនៃការឃុំខ្លួននៅក្នុងពន្ធនាគារ។

លោកស្រី Dena Fisher បានបន្តថា បើទោះបីជាបេសកកម្មរបស់អង្គការ ICRC នៅកម្ពុជា នឹងមានការកាត់បន្ថយមួយចំនួននៅឆ្នាំ ២០២៤ នេះក៏ដោយ ប៉ុន្តែអង្គការ ICRC នៅតែបន្តប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយជ្រោមជ្រែងដល់វិស័យពន្ធនាគារ និងការស្ដារទំនាក់ទំនងរវាងក្រុមគ្រួសារ និងជនជាប់ឃុំបន្តទៀត ដោយមានកិច្ចសហការពីកាកបាទក្រហមកម្ពុជាផងដែរ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ ICRC ក្នុងការជួយជ្រោមជ្រែងប្រទេសកម្ពុជា នៅក្នុងកិច្ចការមនុស្សធម៌ជាច្រើននៅក្នុង ពេលអតីតកាល និងជាពិសេសការយកចិត្តទុកដាក់ក្នុងកិច្ចការងារពន្ធនាគារ និងការស្ដារនីតិសម្បទា នាពេលបច្ចុប្បន្ន។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំក្នុងវិស័យពន្ធនាគាររវាងក្រសួងមហាផ្ទៃជាមួយអង្គការ ICRC ដែលបានចាប់ផ្ដើមតាំងពីឆ្នាំ ១៩៩៣ រហូតដល់បច្ចុប្បន្ន និងថាសម្រាប់ក្រសួងមហាផ្ទៃ ក៏ដូចជាលោកផ្ទាល់ អនុសាសន៍ដែលអង្គការ ICRC តែងតែបានផ្ដល់ជូនមក គឺជាធាតុចូលដ៏សំខាន់ និងមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍវិស័យពន្ធនាគារនៅកម្ពុជា។

លោក ស សុខា ក៏បានគូសបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារ រួមមានដំណោះស្រាយចំពោះមុខ និងចក្ខុវិស័យនាពេលអនាគត និងការកែលម្អលក្ខខណ្ឌឃុំខ្លួនរបស់ជនជាប់ឃុំនៅក្នុងពន្ធនាគារ រួមមាន ការថែរក្សាសុខមាលភាពរបស់ជនជាប់ឃុំ និងការរក្សាទំនាក់ទំនងរបស់ជនជាប់ឃុំជាមួយក្រុមគ្រួសារ។

ឈរលើសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការប្រមាណ ៣០ឆ្នាំ រវាងក្រសួងមហាផ្ទៃកម្ពជា និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា និងលោកស្រី Dena Fisher បានឯកភាពបន្តការប្ដេជ្ញាចិត្តក្នុងភាពជាដៃគូដ៏រឹងមាំនេះ សំដៅកែលម្អបន្ថែមទៀតលើកិច្ចការដែលបានធ្វើក្នុងពេលកន្លងមក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក