ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

យុវជនមានពិការភាព ប៊ុន ថៃ សម្រេចក្ដីស្រមៃបានជួបកីឡាករបាល់ទាត់អាជីព និងជម្រើសជាតិកម្ពុជា

កីឡា៖ ក្រោយមានការចែករំលែកតៗគ្នានូវរូបភាពរបស់យុវជនម្នាក់ដែលមានពិការភាព (ពិការដៃឆ្វេងពីកំណើត) នៅលើបណ្ដាញសង្គម មកទល់ពេលនេះយុវជនវ័យជំទង់ខាងលើត្រូវបានផ្តល់ឱកាសសម្រេចក្ដីស្រមៃ ជួបជាមួយកីឡាករអាជីព និងកីឡាករជម្រើសជាតិនៃក្លិបមួយចំនួន ព្រមទាំងទទួលបានវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តនៃការស្រលាញ់កីឡាបាល់ទាត់របស់ប្អូនផងដែរ។ 

ជាក់ស្ដែង ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ជាសមាជិកនៃលីគកំពូលកម្ពុជា បានផ្តល់ឱកាសឱ្យប្អូនប្រុសបានចូលជួបជាមួយកីឡាករ និងក្រុមការងារបច្ចេកទេសហ្វឹកហាត់ទាំងអស់របស់ក្លិបនៅឯទីលានហ្វឹកហាត់ផ្ទាល់ ព្រមជាមួយការផ្តល់វត្ថុអនុស្សាវរីយ៍បន្ថែមជាឯកសណ្ឋានផ្លូវការរបស់ក្លិប ក្រោយគ្រូបង្វឹកលោក ឃឹម បូរី បង្ហាញចំណាប់អារម្មណ៍អាណិតអាសូរ និងផ្ញើសារលើកទឹកចិត្តយុវជនរូបនេះតាមបណ្ដាញសង្គមកន្លងមក។ 

ដោយឡែក កីឡាករឆ្នើមក្រុមជម្រើសជាតិកម្ពុជា និងក្រុមបឹងកេតគឺ ចាន់ វឌ្ឍនាកា ក៏បានជួបសំណេះសំណាល និងលើកទឹកចិត្តប្អូនប្រុសដោយផ្ទាល់ ភ្ជាប់ជាមួយវត្ថុអនុស្សាវរីយ៍ជាឯកសណ្ឋានក្លិបបឹងកេត ដែលមានឈ្មោះ ចាន់ វឌ្ឍនាកា និងលេខ ១១ ថែមទៀតផង។ លើសពីនេះទៅទៀត លោក លី ហេង ដែលជាម្ចាស់ហាងលក់សំភារៈកីឡា Double H Sport ក៏បានផ្តល់នូវសម្ភារៈកីឡាបន្ថែមទៀត ជាការលើកទឹកចិត្តប្អូនប្រុសដែលស្រលាញ់ និងចូលចិត្តវិស័យកីឡា បើទោះជាមានពិការភាពពីកំណើតយ៉ាងណាក្ដី៕








ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក