ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងការបរទេសសិង្ហបុរី៖ ទំនាក់ទំនងជាមួយចិននៅតែធម្មតា ក្រោយផ្ញើសារអបអរសាទរកោះតៃវ៉ាន់

សិង្ហបុរី៖ លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរីបានបញ្ជាក់ថា ទំនាក់ទំនងការទូតដ៏ "រឹងមាំ និងស៊ីជម្រៅ" ជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនពុំមានផលប៉ះពាល់ណាមួយកើតឡើងឡើយ ក្រោយប្រទេសចិនបានបង្ហាញប្រតិកម្មចំពោះសិង្ហបុរី  និងបណ្ដាប្រទេសមួយចំនួនទៀតដែលបានផ្ញើសារអបអរសាទរទៅកាន់លោក William Lai Ching-te ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់។ 

នៅក្នុងចម្លើយតបទៅកាន់សំណួររបស់សមាជិកសភាសិង្ហបុរី រដ្ឋមន្រ្តីការបរទេសខាងលើបានឆ្លើយតបថា "សិង្ហបុរីតែងតែមានទំនាក់ទំនងជាមួយចិន ហើយជានិច្ចកាលស្ថិតនៅក្នុងការចងចាំរបស់យើងទាំងអស់គ្នាគឺជាទំនាក់ទំនងយុទ្ធសាស្រ្តដ៏យូរអង្វែង ស្ថិតនៅក្រោមគោលនយោបាយ ចិនតែមួយ"។ ក្នុងលិខិតឆ្លើយតបខាងលើក៏បានបន្ថែមថា "ទំនាក់ទំនងដ៏រឹងមាំ និងស៊ីជម្រៅរបស់យើងជាមួយចិនមិនត្រូវបានប៉ះពាល់ទេ ហើយសហប្រតិបត្តិការរបស់យើងជាមួយចិនបាន និងកំពុងដំណើរការយ៉ាងរលូន"

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមករាកន្លងទៅ សិង្ហបុរីបានផ្ញើសារអបអរសាទរ លោក William Tai ក្រោយការទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតប្រធានាធិបតីរបស់កោះតៃវ៉ាន់។ ក្រសួងការបរទេសសិង្ហបុរី នាពេលនោះបានថ្លែងថា សិង្ហបុរីសូមផ្ញើនូវមិត្តភាពជិតស្និទ្ធ និងយូរអង្វែងជាមួយកោះតៃវ៉ាន់ និងប្រជាជននៃកោះតៃវ៉ាន់ ហើយនឹងបន្តពង្រីកទំនាក់ទំនងនេះដោយផ្អែកលើគោលនយោបាយ "ចិនតែមួយ" របស់ខ្លួន។ 

ដោយឡែក ការិយាល័យកិច្ចការតៃវ៉ាន់របស់រដ្ឋាភិបាលចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតដែលបានរៀបចំនេះនឹងមិនរារាំងនិន្នាការជៀសមិនរួចនៃការបង្រួបបង្រួមរបស់ប្រទេសចិនទៅលើកោះតៃវ៉ាន់ឡើយ។ ប្រទេសចិនក៏បានបញ្ចេញប្រតិកម្ម និងដាស់តឿនទៅកាន់បណ្ដាប្រទេសដែលបានផ្ញើសារអបអរសាទរជ័យជម្នះរបស់ប្រធានាធិបតីកោះតៃវ៉ាន់ថ្មី ដែលក្នុងនោះរួមមានសហរដ្ឋអាមេរិក ជប៉ុន សិង្ហបុរី និងបណ្ដាប្រទេសនៅទ្វីបអឺរ៉ុបមួយចំនួនទៀតផងដែរ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក