ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កាកបាទក្រហមកម្ពុជា បើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១

ភ្នំពេញ៖ កាកបាទក្រហមកម្ពុជា បើកដំណើរការបោះជំរុំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង»។

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីបើកដំណើរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះសីហនុ លើកទី១ ដែលប្រព្រឹត្តទៅនៅឆ្នេរជំទាវម៉ៅ ថ្ម៣ដុំ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសបើកដំណើរការបោះជំរំនាឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងពីអត្ថន័យដ៏ធំធេងក្នុងការរៀបចំឱ្យមានការបោះជំរំយុវជន ក្នុងឱកាសនេះគឺបានបង្ហាញពីសមត្ថភាពរបស់សាខាខេត្តព្រះសីហនុ ដែលមានភាពរឹងមាំ និងម្ចាស់ការទៅតាមទិសវិមជ្ឈការ វិសហមជ្ឈការ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដាក់ចុះកាលពីឆ្នាំ២០១០ ស្របតាមយុទ្ធសាស្ត្ររបស់កាកបាទក្រហមកម្ពុជា។

លោកស្រីក៏បានឱ្យដឹងទៀតថា ការបោះជំរំយុវជននេះក៏បានបង្ហាញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងខេត្តស្ទឹងត្រែង ដែលនេះគឺជាការដើរតួជាគំរូសម្រាប់សាខាដទៃទៀត ក្នុងការអភិវឌ្ឍសាខា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍រវាងសាខា និងសាខា។

ជាមួយគ្នានេះ លោកស្រីបញ្ជាក់ថា ការបោះជំរំយុវជនលើកទី១នេះ ក៏បានឆ្លុះបញ្ចាំងពីការអនុវត្តឈានមុខគេរបស់សាខាខេត្តព្រះសីហនុ ចំពោះសេចក្តីសម្រេចចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមហាសន្និបាតកាកបាទក្រហមកម្ពុជា អាណត្តិទី៧ កន្លងទៅ ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ កាលពីពេលកន្លងទៅផងដែរ។

លោកស្រីបញ្ជាក់ថា ការរៀបចំឱ្យមានការបោះជំរំយុវជននេះ គឺជាការរួមចំណែកលើកកម្ពស់ការងារយុវជន និងអភិវឌ្ឍធនធានមនុស្ស ដែលផ្តោតលើមនុស្សដែលមានសុខភាពល្អ និងមានសមត្ថភាព និងជាឱកាសមួយដែលឱ្យយុវជនអាចផ្លាស់ប្តូរនូវបទពិសោធន៍ ការសាមគ្គីគ្នា យកចិត្តទុកដាក់គិតគូរពីគ្នាទៅវិញទៅមកក្នុងការរស់នៅជាមួយគ្នា និងរៀនសូត្របានអំពីអ្វីដែលជាបច្ចុប្បន្នភាពនៃបញ្ហាប្រឈមក្នុងសកម្មភាពមនុស្សធម៌ ដែលយុវជនកាកបាទក្រហមកម្ពុជា មានភារកិច្ចក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមទាំងនេះ។

អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ បាននាំនូវអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើយុវជនទាំងអស់ ត្រូវចេះសាមគ្គីគ្នា ស្រឡាញ់រាប់អាន ជួយយកអាសាគ្នាទៅវិញទៅមក ដូចពាក្យចាស់ថា «នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ» និងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន រក្សាអនាម័យ ជាពិសេសអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិន័យនៅក្នុងកម្មវិធីបោះជំរំនេះ។

ទន្ទឹមនោះ លោក គួច ចំរើន បានលើកឡើងដែរថា ការបោះជំរំយុវជននាពេលនេះ គឺជាការផ្ដល់ឱកាសឱ្យមានការជួបជុំ ក្នុងការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក បណ្ដុះផ្នត់គំនិត ស្មារតី ការចេះចែករំលែក ទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាច្រើនក្នុងការកែប្រែឥរិយាបថ ប្រកបដោយភាពវិជ្ជមាន ដើម្បីក្លាយជាកូនល្អ យុវជនល្អ និងពលរដ្ឋល្អនៅក្នុងសង្គម ជាពិសេសការធ្វើសកម្មភាពរួមគ្នាជាក្រុម ការងារមនុស្សធម៌ ការងារសង្គម និងបរិស្ថាន ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើនលើឆាកជាតិ និងអន្ដរជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក