ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អុីរ៉ង់មិនញញើតនឹងឆ្លើយតបចំពោះការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិកនៅលើទឹកដីខ្លួនឡើយ

អ៊ីរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់បានឆ្លើយតបទៅវិញភ្លាមៗ កាលពីថ្ងៃចន្ទ ទី៥ ខែកុម្ភៈនេះថា ខ្លួននឹងមិនញញើតឡើយចំពោះការឆ្លើយតបចំពោះសហរដ្ឋអាមេរិក ប្រសិនបើមានហេតុការណ៍ណាមួយនៃការវាយប្រហារពីសំណាក់សហរដ្ឋអាមេរិក​មកលើទឹកដីរបស់ខ្លួន។ ការឆ្លើយតបនេះបានធ្វើឡើង នៅពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបដិសេធមិនបញ្ជាក់ឱ្យច្បាស់ថា តើផែនការវាយប្រហារលើអ៊ីរ៉ង់ត្រូវបានបញ្ចប់ឬយ៉ាងណា?

ទីប្រឹក្សាសន្តិសុខជាតិប្រចាំសេតវិមាន លោក Jake Sullivan បាននិយាយកាលពីថ្ងៃអាទិត្យកន្លងទៅថា សហរដ្ឋអាមេរិកនឹងបន្តការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមឧទ្ទាមដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ យ៉ាងណាមិញ លោក Jake បានព្រមានទៅកាន់អ៊៊ីរ៉ង់ថា៖ "ប្រសិនបើពួកគេជ្រើសរើសឆ្លើយតបដោយផ្ទាល់មកកាន់សហរដ្ឋអាមេរិក ពួកគេនឹងបានជួបរបស់ពិតគឺការឆ្លើយតបយ៉ាងឆាប់រហ័ស និងពេញលេញតែម្តងពីពួកយើង"។ 

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanani បាននិយាយតបវិញកាលពីថ្ងៃចន្ទថា៖ "កន្លងមកអ៊ីរ៉ង់តែងបានបង្ហាញថា យើងមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ចំពោះការគំរាមកំហែងណាមួយចំពោះសន្តិសុខ បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់យើង"។ អំឡុងសន្និសីទប្រចាំសប្តាហ៍ លោក Kanani បានបង្ហើរមួយឃ្លាថា "អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សមត្ថភាពដែលខ្លួនមានឡើយ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយនៅលើអធិបតេយ្យរបស់ខ្លួន"។ យ៉ាងណាក្ដី លោកក៏បានបញ្ជាក់ថា អ៊ីរ៉ង់នឹងព្យាយាមមិនឱ្យមានភាពតានតឹងកើតឡើងបន្ថែមនៅក្នុងតំបន់នោះឡើយ។ 

គួរឱ្យដឹងថា វិបត្តិនៅក្នុងតំបន់មជ្ឈិមបូព៌ាបាននិងកំពុងបន្តកើនឡើងជារៀងរាល់ថ្ងៃ រាប់ចាប់ពីវិបត្តិសង្គ្រាមអ៊ីស្រាអែល និងក្រុមប្រយុទ្ធហាម៉ាសដែលកើតឡើងតាំងពីថ្ងៃទី៧ ខែតុលា, ការប៉ះទង្គិចរវាងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ជាមួយក្រុមឧទ្ទាមហ៊ូទីនៅក្នុងទឹកដីយេមែន ព្រមជាមួយការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើអ៉ីរ៉ាក់ និងស៊ីរី ក្រោយការវាយប្រហារមួយបានបណ្ដាលឱ្យស្លាប់នាយទាហាន ៣នាក់របស់សហរដ្ឋអាមេរិកនៅឯមូលដ្ឋានយោធាក្នុងប្រទេសហ្សកដានី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក