សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

គោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ ការការពារផលប្រយោជន៍ នឹងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានដាក់ចេញនូវគោលការណ៍៣ចម្បង ដែលជាគោលដៅលំហែបៃតងក្នុងតំបន់ការពារធម្មជាតិ ការការពារផលប្រយោជន៍ នឹងផ្តល់ភាពជាម្ចាស់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោក អ៊ាង សុផល្លែត នៅក្នុងកិច្ចប្រជុំដំបូងនៃក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍគោលដៅលំហែរបៃតង ក្នុងតំបន់ការពារធម្មជាតិ នាក្រសួងបរិស្ថាន បានដាក់ចេញនូវគោលការណ៍៣ចម្បង ដើម្បីបម្រើឱ្យផលប្រយោជន៍ប្រជាសហគមន៍ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយនិរន្តភាព នៅតាមសហគមន៍មូលដ្ឋាននេះ នៅរសៀលថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៤នេះ។

រដ្ឋមន្រ្តីបរិស្ថាន បានឱ្យដឹងថាគោលការណ៍ចម្បងទាំងនោះ គឺគ្រប់គម្រោងអភិវឌ្ឍន៍របស់សហគមន៍មូលដ្ឋាន ចាំបាច់ត្រូវបម្រើឱ្យផលប្រយោជន៍ និងលើកកម្ពស់ជីវភាពសហគមន៍ មានន័យថា រាល់ការអភិវឌ្ឍទាំងឡាយ ត្រូវមានការយល់ព្រមពីប្រជាសហគមន៍ ដោយមានភាពសុខដុមរមនា រវាងគម្រោងនិងសហគមន៍ ហើយត្រូវបង្រៀនសហគមន៍ ឱ្យមានឯករាជ្យភាព គឺមានភាពជាម្ចាស់ដោយខ្លួនឯង។

ក្នុងនោះ លោកបញ្ចាក់ថា គ្រប់គម្រោងអភិវឌ្ឍទាំងអស់ ត្រូវជួយការពារតំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ក្នុងនោះម្ចាស់គម្រោង ត្រូវចូលរួមការងារជាមួយសហគមន៍ ការពារទប់ស្កាត់ការទន្រ្ទានយកដីតំបន់ការពារធម្មជាតិ ឱ្យបានជាដាច់ខាត ជាពិសេសការពារឱ្យបាននូវការកាប់ឈើខុសច្បាប់ និងបទល្មើសធនធានធម្មជាតិ រួមទាំងហានីភ័យនានា ដែលបង្កឱ្យមានភ្លើងឆេះព្រៃជាដើម។

ទន្ទឹមនោះ លោក អ៊ាង សុផល្លែត ក៏ត្រូវអនុវត្តនូវភាពស្អាត ភាពបៃតងនៅក្នុងតំបន់ការពារ តាមរយៈការថែរក្សានូវភាពស្អាតក្នុងខ្យល់ លើដី និងក្នុងទឹក ជាពិសេសគឺភាពស្អាតដែលកើតចេញពីសមានចិត្ត របស់ប្រជាសហគម-ន៍មូលដ្ឋាន ហើយភាពស្អាតនេះនឹងចែករំលែក ទៅដល់បរិស្ថានជុំវិញ ដែលរួមមានភ្ញៀវទេសចរណ៍ មកកម្សាន្តនៅតំបន់ការពារធម្មជាតិផងដែរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងបន្ថែមថា ការថែរក្សានូវភាពបៃតងនៅជុំវិញតំបន់ការពារ តាមរយៈការលើកទឹកចិត្តឱ្យមានការចូលរួមដាំដើមឈើពីអ្នកទេសចរ គឺជាការផ្សព្វផ្សាយចរណៃភាពបៃតងឱ្យដក់ជាប់នៅក្នុងចិត្តស្អាតរបស់ទេសចរជាតិ-អន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត គូសបញ្ជាក់ថា ការលើកស្ទួយ និងបង្ហាញពីជាតិនិយមរបស់ខ្មែរ តាមរយៈមិនចម្លងវប្បធម៌ដទៃ តែផ្តួចផ្តើមនិងបង្កើតនូវគំនិតថ្មីៗ ដែលមានលក្ខណៈជាខ្មែរ គឺជាភាពកម្រជំរុញឱ្យមានការទាក់ទាញពីទេសចរក្រៅប្រទេសឱ្យមកកម្សាន្ត និងទស្សនាតំបន់ការពារធម្មជាតិដ៏សម្បូរបែបរបស់ខ្មែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក