ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រលាយមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ក្នុងជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ត្រូវស្តារឡើងវិញ

បន្ទាយមានជ័យ៖ ប្រលាយទឹកមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ក្នុងជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវស្តារឡើងវិញជាក្តីសង្ឃឹមរបស់ប្រជាកសិករនៅក្នុងឃុំខាងលើ។

ខណៈចុះពិនិត្យមើលការស្តារប្រលាយនាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងថា ការស្តារប្រលាយនេះ ស្ថិតនៅត្រង់ចំនុចខាងលិចវត្ត អន្លង់ថ្ងាន ទៅដល់អូរគៀនក្រោល ចំនុចអន្លង់រាំង ដែលមានប្រវែង ៦៥០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ថ្ងានលិច ឃុំបត់ត្រង់ ស្តារ ដោយក្រសួងធនធានទឹក និងឧតុនិយម តាមរយៈមន្ទីរធនធានទឹក បានចាប់ផ្តើមអនុវត្តបានប្រមាណជាង ២០០ម៉ែត្រហើយ សម្រាប់ជួយស្រោចស្រពដំណាំស្រូវប្រាំងប្អូនប្រជាកសិករនាឆ្នាំបន្ទាប់ ពីព្រោះស្រុកមង្គលបូរី ជាស្រុកមួយប្រឈមនឹងការខ្វះខាតទឹកស្ទើររៀងរាល់ឆ្នាំ ដោយសារបងប្អូនប្រជាកសិករធ្វើលើសផែនការ។

លោក ឃ្លោក នួយ បានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការខួងអណ្តូងទឹង ដេីម្បីជួយសង្គ្រោះស្រូវបងប្អូនប្រជាកសិករជាជម្រើសចុងក្រោយ។

ទន្ទឹមនោះ អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណង់ បានឱ្យដឹងថា នៅស្រុកមង្គលបូរី ប្រជាកសិករបានបង្កបង្កើនផលស្រូវប្រាំងលើកទី២ មានប្រមាណ៣ម៉ឺនហិកតា លើសផែនការ ហើយកំពិងប្រឈមនិងការខ្វះទឹក។

លោកបានបញ្ជាក់ថា ដោយទទួលបានការណែនាំ និងបទបញ្ជាពីលោក អ៊ុំ រាត្រី អភិបាលខេត្ត ក្រុមការងារបានបុកអណ្តូងចំនួន ៣គោលដៅ ដើម្បីសាកល្បងជួយសង្គ្រោះស្រូវកសិករដែលកំពុងប្រឈមខាតទឹកស្រោចស្រព និងបានស្តារប្រឡាយ និងអូរប្រវែង ២០គីឡូម៉ែត្រ ដែលជំហ៊ានដំបូង ធ្វើការស្តារនៅឃុំបត់ត្រង់ ប្រវែង ៦ ៥០០ម៉ែត្រ។

គួរឱ្យដឹងដែរថា នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ អភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះបញ្ហាខ្វះខាតទឹក ក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ ខណៈបច្ចុប្បន្នបណ្ដាស្រុកមួយចំនួនកំពុងប្រឈមជាមួយនឹងបញ្ហាខ្វះខាតទឹក។ ជាក់ស្តែងនៅក្នុងស្រុកមង្គលបូរីប្រជាកសិករ ភាគច្រើនប្រកបរបរកសិកម្មធ្វើស្រែប្រាំង កំពុងតែប្រឈមជាមួយនឹងការខ្វះខាតទឹកជាបណ្តើរៗ។

ជាមួយគ្នានោះ លោកក៏បានចាត់ឱ្យមន្ទីរធនធានទឹក ត្រៀមម៉ាស៊ីនបូមទឹក បើក្នុងករណីមិនអាចជួយសង្គ្រោះស្រូវប្រជាកសិករបាន ត្រូវធ្វើការបូមទឹកពីស្ទឹងសិរីសោភ័ណ ទម្លាក់ចូលស្ទឹងមង្គលបូរី ដើម្បីជួយសង្គ្រោះស្រូវរបស់ប្រជាកសិករទៅតាមលទ្ធភាព។ ជាពិសេសអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សាទឹកទុកសម្រាប់ប្រើប្រាស់ ខណៈប៉ុន្មានខែខាងមុខបណ្តាស្រុកមួយចំនួនអាចប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក