ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសង្គមកិច្ចសិក្សាបង្កើតច្បាប់ការពារជនអនាថា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងសង្គមកិច្ចពិនិត្យលទ្ធភាពក្នុងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងការជួយគាំពារជនអនាថា។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតីបានលើកឡើងថា ការរៀបចំច្បាប់គាំពារដល់ជនអនាថានេះ ក៏ត្រូវភ្ជាប់ជាមួយកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ កែសម្រួល និងសាងសង់មណ្ឌលសំចតសង្គមកិច្ចតាមរាជធានី ខេត្ត និងតំបន់ភូមិភាគទទួលជនអនាថា និងជនរងគ្រោះនានាឱ្យស្នាក់នៅបណ្តោះអាសន្ន មើលថែទាំសុខភាព ប្រឹក្សាយោបល់ បណ្តុះបណ្តាលវិជ្ជាជីរៈមុនធ្វើសមាហរកម្មទៅរួមរស់ជាមួយគ្រួសារ និងសហគមន៍វិញ។

សម្តេចនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យក្រសួងសង្គមកិច្ចសិក្សារៀបចំកម្មវិធីជំនួយសង្គមដល់គ្រួសារក្រីក្រ កុមារកំព្រារ កុមារដែលឪពុកម្តាយបោះបង់ចោល មនុស្សវ័យចាស់គ្មានទីពឹង ជនមានពិការភាព ជនអនាថា និងអ្នកញៀនគ្រឿងញៀន។

សម្តេចធិបតី បន្តណែនាំឱ្យក្រសួងសង្គមកិច្ច សហការជាមួយក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សិក្សាជំរុញសមាគមមនុស្សចាស់នៅទូទាំងប្រទេសឱ្យដំណើរការ និងមាននិរន្តភាព។

ក្រសួងសង្គមកិច្ចត្រូវពង្រឹង និងពង្រីកសមត្ថភាពមណ្ឌល ក្នុងការអប់រំ ថែទាំបន្សាប ព្យាបាល និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្តារនីតិសម្បទាជនរងគ្រោះដោយសារសារធាតុញៀន។

ក្រសួងសង្គមកិច្ចក៏ ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងក្រសួងមុខងារសាធារណៈ ត្រូវសិក្សាលទ្ធភាពបង្កើតមណ្ឌលបណ្តោះអាសន្នថ្នាក់តំបន់ និងខេត្តបន្ថែមដើម្បីដោះស្រាយការបង្កើនជនរងគ្រោះដោយសារគ្រឿងញៀន និងអប់រំព្យាបាលឱ្យក្លាយជាពលរដ្ឋល្អ។

ជាមួយគ្នានេះសម្តេចធិបតីបានណែនាំឱ្យក្រសួងសង្គមកិច្ចត្រូវបន្តជំរុញឱ្យវិស័យឯកជន អង្គការសង្គមស៊ីវិល ទទួលយកជនមានពិការភាពចូលបម្រើការងារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក