វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សម្ដេចធិបតីថារដ្ឋមិនអាចឲ្យពលរដ្ឋស្លាប់ដោយសារការមិនយកចិត្តទុកដាក់នោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋាភិបាលមិនអាចទុកឲ្យពលរដ្ឋស្លាប់ដោយការមិនចូលចិត្តទុកដាក់នោះទេ។

ថ្លែងនៅក្នុងពិធីបិទសន្និបាតក្រសួងសង្គមកិច្ចនៅព្រឹកថ្ងៃអង្គារ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឧទាហរណ៍អំពីប្រព័ន្ធជំនួយសង្គមជាពិសេសនៅក្នុងអំឡុងពេលនៃជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗដែលបានជួយទៅដល់ពលរដ្ឋរងគ្រោះបានជាច្រើននិងរក្សានូវស្ថេរភាពសង្គម។ សម្ដេចបន្ថែមថាការងារក្នុងការជួយទៅដល់ពលរដ្ឋរងគ្រោះទាំងនេះគឺនឹងនៅតែបន្តរហូតដើម្បីធានាថាមិនមានពលរដ្ឋណាត្រូវបានមើលរំលងនោះទេ។

ជាមួយគ្នានេះសម្ដេចបានលើកទឹកចិត្តនូវវប្បធម៌ចែករំលែក ការជួយគ្នារបស់ប្រជាជនក្នុងសង្គមខ្មែរផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក