លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ជើងមាន់ខូចគុណភាពជាង ១០០តោនដឹកតាម ៤ទូកុងតឺន័រ ត្រូវបានដុតបំផ្លាញចោល

ស្វាយរៀង៖ ជើងមាន់ខូចគុណភាពចំនួនជាង ១០០តោនដឹកតាមរថយន្តកុងតឺន័រចំនួន៤ ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាមដោយគ្មានច្បាប់ត្រឹមត្រូវ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងដុតបំផ្លាញចោលកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

អភិបាលខេត្ដស្វាយរៀង លោក ប៉េង ពោធិ៍សាល បានបញ្ជាក់ថា ទំនិញទាំងអស់នេះ ត្រូវបានក្រុមហ៊ុន SBL ដែលមានទីតាំងនៅក្រុងបាវិត នាំចូលពីប្រទេសវៀតណាម ហើយក្រុមហ៊ុនបានផ្ទេរទូកុងតឺន័រដឹកទៅច្រកដូង នៅស្រុករមាសហែក រួចនាំចេញចូលទៅវៀតណាមវិញ។

ទំនិញទាំងអស់នេះត្រូវបានមន្ត្រីសាខាគយរដ្ឋាករ ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ឃាត់កុងទីន័រចំនួន ៤គ្រឿងដើម្បីត្រួតពិនិត្យ។ ក្រោយត្រួតពិនិត្យ ក្នុងរថយន្តកុងតឺន័រទាំង ៤គ្រឿងនេះ គឺផ្ទុកជើងមាន់ ខូចគុណភាពដែលនាំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក