ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណបក្សប្រជាជនកម្ពុជា ប្តឹងលោក ស៊ឹង សែនករុណា និងទាមទារសំណងជំងឺចិត្តចំនួន ៥០ម៉ឺនដុល្លារ

ភ្នំពេញ៖ មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការលើ លោក ស៊ឹង សែនករុណា និងទាមទារឱ្យសងជំងឺចិត្តជូនដល់គណបក្សប្រជាជនកម្ពុជាចំនួន ២ពាន់លានរៀល ពីបទប្រើពាក្យពេចន៍បំផ្លើស និងប៉ះពាល់កិត្តិយសធ្ងន់ធ្ងររបស់គណបក្សប្រជាជនកម្ពុជា។

ការសម្រេចប្តឹងរបស់គណបក្សប្រជាជនកម្ពុជាទៅលើលោក ស៊ឹង សែនករុណា ធ្វើឡើងក្រោយពីលោកបានបរិយាយមូលបង្កាច់ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណបក្សប្រជាជនពាក់ព័ន្ធនឹងការសម្រេចរបស់តុលាការលើបណ្តឹងរបស់លោក សុន ឆ័យ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា បានថ្លែងនៅសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដោយលើកឡើងថា គណបក្សកាន់អំណាចតែងយកតុលាការធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួន។ លោកបន្តថាគណបក្សប្រជាជនកម្ពុជាជាគណបក្សមួយមានធនធានថវិកាច្រើន ដូច្នេះលោកយល់ថា គណបក្សនេះគួរយោគយល់ដល់លោក សុន ឆ័យ។

សម្រាប់គណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកពាក្យពេចន៍អះអាងបំផ្លើសបែបនេះបានទេ ដែលនេះជាអំពើទុច្ចរិត ក្នុងចេតនាទម្លាក់កំហុសដោយអសុទ្ធចិត្ត និងមូលបង្កាច់នាំ ឱ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់កិត្តិយសរបស់ គណបក្សប្រជាជនកម្ពុជា។

ជាងនេះទៀត ការប្រព្រឹត្តរបស់បុគ្គលរូបនេះ ជាអំពើបង្កចលាចល ញុះញង់បង្កើតឱ្យមានការស្អប់ រើសអើងចំពោះ គណបក្សប្រជាជនកម្ពុជា និងមានចេតនា ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នាពេលដ៏ខ្លីខាងមុខនេះ។

កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនកម្ពុជានឹងមិនផ្តល់ឱកាសសម្រាប់មនុស្សណាដែលប្រមាថមើលងាយគណបក្សប្រជាជននោះទេ។

សម្តេចតេជោសង្កត់ធ្ងន់ដូច្នេះថា៖ «គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែរ ឬទេ?»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក