ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្នុងខែមករា ឆ្នាំ២០២៤ ភ្ញៀវទេសចរអន្តរជាតិកម្សាន្តនៅខេត្តសៀមរាបកើនឡើងជិត ៥០% បើធៀបនឹងឆ្នាំមុន

សៀមរាប៖ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាប ក្នុងខែមករា ឆ្នាំ២០២៤នេះ កើនឡើងជិត ៥០ភាគរយ បើធៀបនឹងខែមករាឆ្នាំមុន ខណៈចំនួនភ្ញៀវទេសចរជាតិថយចុះ។

យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ក្នុងរយៈពេលពេញ១ខែ នាខែមករា ដើមឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរអន្តរជាតិ ទស្សនាក្នុងភូមិសាស្ត្រខេត្តសៀមរាបចំនួន ១១៥ ៥៣២នាក់ កើនឡើង ៤៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលចំនួន ៧៧ ៤៣៦នាក់។

របាយការណ៍ដដែលបានឱ្យដឹងទៀតថា ភ្ញៀវទេសចរជាតិមានថយចុះជាង២៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ក្នុងនោះខែមករា ឆ្នាំ២០២៤នេះ មានចំនួន ១៥៣ ៩០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២០៦ ០០០នាក់។

ទន្ទឹមនោះ ក្នុងចំណោមភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ២៧ម៉ឺននាក់នោះ បានមកទស្សនាកម្សាន្តនៅតាមតំបន់ប្រាសាទ តំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន តំបន់រមណីយដ្ឋានធម្មជាតិក្បាលស្ពាន តំបន់បឹងទន្លេសាប និងរមណីយដ្ឋានសហគមន៍តាមបណ្តាក្រុងស្រុក រួមទាំងរមណីយដ្ឋានកែច្នៃផ្សេងៗជាច្រើនកន្លែងទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក