ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្តេចតេជោ ហ៊ុន សែន អបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងសុខុដុមនីយកម្មគ្រប់ជាតិសាសន៍ និងជំនឿសាសនានៅក្នុងកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានផ្អាកការជួបជុំទ្រង់ទ្រាយធំកាលពីឆ្នាំ ២០២០កន្លងទៅដើម្បីអនុវត្តនូវវិធានការបង្ការទប់ស្កាត់ និងដោះស្រាយបញ្ហានៃការរាតត្បាតជំងឺកូដ១៩ ចូលក្នុងសហគមន៍។ នៅឆ្នាំ២០២១នេះវិបត្តិកូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ចំណែកការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែននានា ក៏កំពុងត្រូវបានជនឆ្លៀតឱកាសប្រើគ្រប់មធ្យោបាយទាញយកផលចំណេញពីស្ថានភាពដ៍លំបាកនេះ។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងបើកពិធីអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស និងជំងឺរាតត្បាតសកលកូវីដ១៩ ឆ្នាំ២០២១ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងមោទនភាពចំពោះការរក្សាបាននូវភាពសុខុដុមរមនានៃគ្រប់ជំនឿសាសនានៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈកិច្ចសហការយ៉ាងសកម្ម ជាពិសេសការអនុវត្តបានយ៉ាងខ្ជាប់ខ្លួននូវវប្បធម៌ចែករំលែកពុំចេះរីងស្ងួតជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ក្នុងគ្រាដ៏លំបាកនេះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថាថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បាននិងកំពុងពុះពារគ្រប់ឧបសគ្គ ដើម្បីដោះស្រាយបញ្ហាធំៗនៅក្នុងសង្គម ជាពិសេសការបង្ការទប់ស្កាត់គ្រប់រូបភាពទៅនឹងជំងឺរាតត្បាតសកលហើយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់ដើម្បីឱ្យប្រទេសជាតិ និងប្រជាជនយើងវិលត្រឡប់ទៅរកស្ថានភាពប្រក្រតីវិញ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្មតាមរយៈដៃម្ខាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពសង្គមដើម្បីទ្រទ្រង់ជីវភាពប្រជាជន និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងដៃម្ខាងទៀតប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ តាមគ្រប់រូបភាពទាំងការបង្ការទប់ស្កាត់ការព្យាបាល និងការស្តារនីតិសម្បទាជនរងគ្រោះ និងសហគមន៍ដែលទទួលរងនូវផលប៉ះពាល់។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យដឹងទៀតថាការដាក់ប្រជាពលរដ្ឋ ឬអ្នកត្រឡប់មកពីតំបន់មានហានិភ័យឱ្យស្ថិតក្នុងការធ្វើចត្តាឡីស័ក ឬការបិទខ្ពប់តំបន់ដែលមានអត្រាឆ្លង ឬចរន្តនៃការឆ្លងខ្ពស់ ឬផ្អាកការឆ្លងដែនខុសច្បាប់នៅក្នុងដំណាក់កាលនៃការរឹតបន្តឹងវិធានការការពារសុវត្ថិភាព មិនមានន័យថាជាការបិទសិទ្ធិសេរីភាព ឬការរើសអើងដូចក្រុមជនអគតិបង្កបញ្ហាមួយក្រុមដែលមាននិន្នាការប្រឆាំងផ្កាប់មុខបាននិងកំពុងតែឃោសនាមួលបង្កាច់បំបាក់ស្មារតីប្រជាពលរដ្ឋប៉ុន្តែនេះគឺជាវិធានការការពារសិទ្ធិរស់រានមានជីវិតសិទ្ធិទទួលបាននូវកិច្ចការពារ ចៀសផុតពីការឆ្លងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព ។

សម្តេចតេជោ បានថ្លែងថាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិតសម្រេចបានតាមផែនការជាស្ថាពរ ហើយរាជរដ្ឋាភិបាលបានប្ដេជ្ញាចិត្តសម្រេចឱ្យបាននូវគោលដៅចាក់វ៉ាក់សាំងជូនកុមារ យុវវ័យ អាយុចាប់ពី១២ឆ្នាំ និងក្រោម១៨ឆ្នាំ ឱ្យបានមុនដំណាច់ឆ្នាំ២០២១ ដើម្បីបង្កើតភាពសាំ កាត់បន្ថយការចម្លងចូលក្នុងសហគមន៍ ធ្វើឱ្យប្រជាជនយើងមានជីវភាពប្រក្រតីឡើងវិញដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិបន្តរក្សា និងអនុវត្តគោលការណ៍បង្ការទប់ស្កាត់ និងវិធានសុខាភិបាល «៣ ការពារ ៣ កុំ» ឱ្យបានខ្ជាប់ខ្លួនកុំធ្វេសប្រហែសហើយត្រូវនាំគា្នទៅចាក់វ៉ាក់សាំងការពារកូវីដ១៩ ដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នាដើម្បីបង្កើតភាពសាំចៀសផុតពីការឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវនេះ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក