ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រពៃណីចាប់ត្រីរួមគ្នាសម្រាប់អ្នកភូមិបង្កោង ខេត្តសៀមរាប

សៀមរាប៖ អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប នឹងចាប់ត្រីរួមគ្នានៅបឹងបុរាណមួយដែលអ្នកភូមិរួមគ្នាអភិរក្ស នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងសម្រាប់ធ្វើម្ហូបត្រៀមពិធីឡើងមាឃ ឬឡើងអ្នកតា ដែលពិធីនេះតែងប្រារព្ធជារៀងរាល់ឆ្នាំ។

ពិធីចាប់ត្រីរួមគ្នានេះ ជាទំនៀមទម្លាប់របស់អ្នកភូមិអង្កោងតាំងពីបុរាណមកម្ល៉េះ ដែលពិធីចាប់ត្រីនេះគឺចាប់ដោយប្រើឧបករណ៍នេសាទបុរាណខ្មែរដូចជា សំណាញ់ អង្រុត ឈ្នាង និងទ្រុងជាដើម។

ពិធីនេះអនុញ្ញាតឱ្យអ្នកភូមិបង្កោងតែប៉ុណ្ណោះដែលមានសិទ្ធិចាប់ត្រី ប៉ុន្តែបន្ទាប់ពីបញ្ចប់ពិធីនេះអ្នកភូមិផ្សេងទៀតអាចមានសិទ្ធិមករកត្រីនៅបឹងនេះបានបងផងដែរ។

ប្រពៃណីចាប់ត្រីរួមគ្នារបស់អ្នកភូមិបង្កោងនេះ គឺធ្វើឡើងតែមួយឆ្នាំម្តងតែប៉ុណ្ណោះ ដែលអ្នកភូមិបានរួមគ្នាអភិរក្សបឹងបុរាណមួយដោយហាមឃាត់មិនឱ្យនេសាទនោះទេ ដើម្បីទុកប្រារព្ធពិធីចាប់ត្រីរួមគ្នា។

ក្រៅពីអ្នកភូមិបង្កោង ក៏មានអ្នកភូមិនៅតំបន់ផ្សេងៗទៀត រក្សាប្រពៃណីទំនៀមទម្លាប់ចាប់ត្រីរួមគ្នាផងដែរ ដែលនេះបង្ហាញពីសាមគ្គីភាព និងរក្សាប្រពៃណីនេះបន្តឱ្យកូនចៅជំនាន់ក្រោយបានស្គាល់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក