កណ្តាល៖ សមត្ថកិច្ចខេត្តកណ្តាលបានឃាត់ខ្លួនស្ត្រីជាម្តាយដែលបានវាយសម្លាប់កូនប្រុសអាយុ ១៨ខែបណ្តាលឱ្យស្លាប់នៅភូមិចុងកោះថ្មី ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ប្រាប់ EAC News ស្ត្រីជាម្តាយបានសម្លាប់កូនខ្លួនឯងដោយទះកំភ្លៀង បោចសក់ និងបោកផ្ទប់គ្រែមួយទំហឹង ដោយសារខឹងកូនយំមិនបាត់។
បើតាមលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បច្ចុប្បន្នស្ត្រីដែលជាជនល្មើសត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕