ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួងដែលជាស្នាដៃអ្នកស្រុកព្រៃកប្បាស ដល់សាធារណជនបានសិក្សាស្វែងយល់

តាកែវ៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល ៦ខែ ដើម្បីឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់ៗដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។

នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា លោក សែន គឹមស៊ុន បានឱ្យដឹងថា ពិព័ណ៌ខាងលើនេះ នឹងមានសមុច្ច័យជាហូលផាមួង អាវប៉ាក់ សរុបចំនួន ២១ សម្រាប់តាំងបង្ហាញ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេល ៦ខែ។

លោក សែន គឹមស៊ុន បានឱ្យដឹងទៀតថា សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស សរុបមានចំនួន៥១ ដែលក្នុងនោះមានសំពត់ហូល អាវ និងក្រណាត់ហូលជាដើម។

ក្រុមការងារសារមន្ទីរបានទៅទទួល សមុច្ច័យទាំងនោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៌បង្ហាញដល់សាធារណជនបានទស្សនា ខណៈក្រណាត់ហូល ផាមួងខ្លះមានអាយុកាលចន្លោះពី៤០ ទៅ ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុននិងក្នុងសម័យខ្មែរក្រហម។

នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា នេះជាដំណាក់កាលទី១ នៃការរៀបចំពិព័រណ៍ ដោយសារមន្ទីរបានរើស សមុច្ច័យចំនួន២១ ក្នុងចំណោម៥១ ហើយនិងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។

ជាមួយគ្នានេះ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែលជាផ្នែកមួយក្នុងការឱ្យតម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក