ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គភាពស៊ីម៉ាក់ស្នើអាជ្ញាធរចាត់វិធានការអប់រំចំពោះស្រ្តីដែលបរិភោគសត្វសុនកបង្ហោះតាម Tik Tok

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានស្នើឱ្យក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់វិធានការអប់រំដល់ស្ត្រីខ្មែរដែលធ្វើវីដេអូបរិភោគសត្វសុនក បង្ហោះនៅក្នុងបណ្តាញ Tik Tok កាលពីថ្មីៗនេះ។

លោក ហេង រតនា ចាត់ទុកសកម្មភាពរបស់ស្រ្តីដែលបានចម្អិនសាច់សុនកយកទៅផឹកស្រាជាសកម្មភាពដែលគួរឱ្យសង្វេក និងគ្មានភាពខ្មាសអៀនធ្វើឱ្យប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ។

លោកបានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោកដូច្នេះថា៖ «ខ្ញុំសង្វេកនិងសោកស្តាយបំផុតចំពោះទង្វើរបស់ស្ត្រីខ្មែរប៉ុន្មាននាក់នេះ ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់តំលៃស្ត្រីខែ្មរដ៌ល្អប្រពៃថ្លៃថ្លា ប៉ះពាល់ដល់សីលធម៌ប្រពៃណីសង្គម ប៉ះពាល់អារម្មណ៍ទេសចរអន្តរជាតិ និងពិសេសជាទង្វើដែលគួរតែមានច្បាប់ហាមឃាត់»

ក្រៅពីនេះលោក ហេង រតនា ក៏ចង់ឱ្យប្រទេសកម្ពុជារៀបចំច្បាប់ជាតិមួយសម្រាប់ហាមឃាត់ការបរិភោគសត្វសុនក ដូចនឹងប្រទេសកូរ៉េខាងត្បូងដែលទើបតែសម្រេចដាក់ច្បាប់ផាកពិន័យចំពោះអ្នកបរិភោគសត្វសុនកជាង ២ម៉ឺន ២ពាន់ដុល្លារ ឬជាប់គុកចំនួន ៣ឆ្នាំ ខណៈប្រទេសវៀតណាមក៏កំពុងតែគិតគូរ ក៏គិតគូររៀបចំច្បាប់ហាមបរិភោគសាច់សុនក ដើម្បីចូលរួមទាក់ទាញទេសចរបរទេសផងដែរ។

លោករៀបរាប់ថា៖ «វិធានការបន្ទាប់ព្រះរាជាណាចក្ររបស់យើងក្នុងកាលៈទេសៈនេះ អាចជាពេលវេលាយ៉ាងចាំបាច់ក្នុងការរៀបចំច្បាប់ជាតិមួយហាមឃាត់ការបរិភោគសាច់សុនក ដូចបណ្តាប្រទេសចំរើនជឿនលឿនមួយចំនួនលើពិភពលោកនេះ»

បើតាមលោក ហេង រតនា សត្វសុនកជាសហការីដ៍ស្មោះត្រង់ និងជាកម្លាំងជួយសង្គ្រោះអាយុជីវិតមនុស្សជាពិសេសប្រជាពលរដ្ឋដែលរងការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់សង្គ្រាមផងដែរ។

របាយការណ៍របស់អង្គការ FOUR PAWS បានឱ្យដឹងថា ក្នុងមួយឆ្នាំៗសត្វសុនកចំនួន ៣លានក្បាលត្រូវបានគេសម្លាប់យកសាច់នៅកម្ពុជា ក្នុងនោះសត្វសុនកភាគច្រើនត្រូវបានគេលួចពីផ្ទះ ហើយភាគច្រើនត្រូវបានជួញដូរនៅទូទាំងប្រទេសយកទៅសម្លាប់នៅទីសត្តឃាត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក