ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្វែងយល់ពីរបៀបសែនចូលឆ្នាំចិន

ភ្នំពេញ៖ ថ្ងៃសែនចូលឆ្នាំចិនឆ្នាំនេះ នឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ការត្រៀមរៀបចំទុកជាមុននូវគ្រឿងសំណែនគឺជារឿងដ៏សំខាន់ សម្រាប់សែនទទួលទេវតាឆ្នាំថ្មី និងសែនជូនសាច់ញាតិសន្តានដែលបានចែកឋានទៅ ដើម្បីទទួលបានលាភជ័យ។

លោកគ្រូចិនសែ លី ម៉េង បានប្រាប់អំពីសំណែនដែលត្រូវរៀបចំនៅទីតាំងចំនួន៥ ក្នុងផ្ទះដែលរួមមានសែនទេវតាមុខផ្ទះ ទេវតាថែរក្សាខ្លោងទ្វាផ្ទះ ជំនាងផ្ទះ កុងម៉ា និងទេវតាចង្ក្រានបាយ។

សំណែនដែលត្រូវរៀបចំទាំងនោះរួមមាន ក្រដាសសែន ក្រដាសសែនធានថាវជីសម្រាប់ក្រាលសែន នំពងទាចំហុយ នំតែលាវ ផ្លែឈើ តែក្ដៅ សំណែនបួស ង៉ូវស៊ែរ (ម្ហូបមានសាច់) បាយ សម្ល និងបង្អែម រួមមានភេសជ្ជៈ។

ការរៀបចំសែនក៏មានចំនួនខុសគ្នាតាមទីតាំងផងដែរដូចជាទេវតាមុខផ្ទះក្រៅពីនំនែកសម្រាប់សែន ត្រូវដាក់ផ្លែឈើ ៣មុខ តែក្ដៅ ៣កែវ សំណែនបួស ៥មុខ (មីសួរ ពពុះសណ្ដែក ផ្កាចេក ផ្សិតខ្មៅ និងផ្សិតត្រជៀកកណ្ដុរ) ទេវតាថែរក្សាខ្លោងទ្វារ ផ្លែឈើ៣មុខ សាស៊ែរ ៣មុខ (មាន់ស្ងោរ សាច់ជ្រូកស្ងោរបីជាន់ និងយឺហ៊ឺ ស្រាសរ ៣កែវ តែក្ដៅ ៣កែវ)។

ការសែនជំនាងផ្ទះការរៀបគឺស្រដៀងគ្នាដោយគ្រាន់តែត្រូវមានផ្លែឈើ ៥មុខ សាស៊ែរ (ម្ហូបមានសាច់) ៣មុខ ឬ ៥មុខ បន្ថែមដោយជ្រូកខ្វៃ អាស្រ័យលើលទ្ធភាព) បន្លែឆៅ ៥មុខ (ស្ពែបូកគោ ការ៉ុត ឆៃថាវ សឹង ឃីនឆាយ) ស្ករគ្រាប់ គ្រឿង ភេសជ្ជៈ (ទឹកក្រូច ស្រាសរ ស្រាបៀរ)។

ពិធីសែនកុងម៉ា ត្រូវរៀបចំ ២កន្លែងផ្សេងគ្នាដោយនៅកន្លែងកុងម៉ា ត្រូវរៀបចំក្រដាសសែន នំពងទាចំហុយ នំតែលាវ ផ្លែឈើ ៣មុខ ឬ ៥មុខ តែក្ដៅ ៣កែវ មិនមានសំណែនចម្អាបទេគឺហូបបួស គឺមិនប្រើមាន់ស្ងោរ។

តុសម្រាប់សែនកុងម៉ា ត្រូវរៀបចំក្រដាសសែន នំពងទាចំហុយ នំតែលាវ ផ្លែឈើ៣មុខ សាស៊ែរ៣មុខ ឬង៉ូវស៊ែរ ៥មុខ នំឡើង ឬនំពារ ជ្រូកខ្វៃ (តាមលទ្ធភាព ដែរមាន) បាយសម្ល ឆ្នាំងភ្លើង (តាមលទ្ធភាព) និងបង្អែម។

ពិធីសែនទេវតាចង្ក្រានរៀបចំគ្រឿងសែន ដូចជា ក្រដាសសែន ក្រដាសសែន ធានថាវជី ( ហុកជី ធំ ) សម្រាប់ក្រាលសែន នំពងទាចំហុយ តូចឫធំ (តាមលទ្ធភាព) នំតែលាវ ផ្លែឈើ៣មុខ សាស៊ែរ3មុខ ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ3ជាន់ និងយឺហ៊ឺ ) ឬង៉ូវស៊ែរ៥មុខ(មាន់ស្ងោរ សាច់ជ្រូកស្ងោរ៣ជាន់ យឺហ៊ឺ ក្ដាម ឬបង្កង ) ទៅតាមលទ្ធភាព។ នំទ្បើង ឬនំពារ ស្ករគ្រាប់ ស្រាសរ៣កែវ តែក្ដៅ៣កែវ អង្គរ១ធុង ដាក់អាំប៉ាវ ផ្លែក្រូចក្រហមចិន ចំនួន២ផ្លែ។  

គួរឱ្យដឹងដែរថាសាស៊ែរ ៣មុខសំដៅលើគ្រឿងចម្អាប៣ រួមមាន មាន់ស្ងោរ សាច់ជ្រូកស្ងោរបីជាន់ និងយឺហ៊ឺ ដោយឡែកង៉ូវស៊ែរ ៥មុខរួមមាន មាន់ស្ងោរ សាច់ជ្រូកស្ងោរបីជាន់ យឺហ៊ឺ បូកថែមគ្រឿងសមុទ្រក្ដាម ឬបង្កង។

ក្រៅពីសែនទេវតាក្នុងផ្ទះ ចិនក៏មានពិធីសែនហ៊រហ៊ាទ្រី ឬសែនជូនខ្មោចដែលគ្មានសាច់ញាតិផងដែរ ដោយត្រូវរៀបចំ ក្រដាសសែននំពងទា នំតែលាវ ផ្លែឈើ ៥មុខ នំទ្បើង ឬនំពារ បាយ សម្លឆ្នាំងភ្លើង (តាមលទ្ធភាព) និងបង្អែម។

បើតាមលោកគ្រូចិនសែ លី ម៉េង ពិធីសែនខ្មោចដែរគ្មានញាតិ គេច្រើន ធ្វើឡើងនៅពេលរសៀល ហើយគេសែនផ្ទាល់នៅនឹងដី សែននៅបរិវេណខាងមុខផ្ទះ ដោយមានដោតធូបនៅពីលើ គ្រប់មុខសំណែនទាំងអស់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក