ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចំនួនអ្នកស្លាប់កើនឡើងលើស ១១០នាក់ ក្នុងហេតុការណ៍អគ្គិភ័យដ៏សាហាវមួយក្នុងប្រទេសឈីលី

ឈីលី​៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១១២នាក់ ក្នុងហេតុការណ៍ភ្លើងឆេះមួយភាគកណ្ដាលប្រទេសឈីលី ខណៈលោកប្រធានាធិបតី Gabriel Boric បានថ្លែងថា តួលេខនេះអាចនឹងមានការកើនឡើងបន្ថែមទៀត អំឡុងក្រុមការងារជួយសង្គ្រោះកំពុងប្រតិបត្តិការយ៉ាងមមាញឹកនៅតាមទីតាំងដែលបានបំផ្លាញដោយហេតុការណ៍ភ្លើងឆេះនេះ។ គួរបញ្ជាក់ថា ក្រុមការងារសង្គ្រោះកំពុងញាប់ដៃញាប់ជើងឆ្លើយតបទៅនឹងហេតុការណ៍ភ្លើងឆេះនៅក្នុងតំបន់ទេសចរណ៍ឆ្នេរ Valparaiso ចំពេលមានរលកកំដៅនារដូវក្តៅខ្លាំង ជាមួយនឹងសីតុណ្ហភាពកើនឡើងដល់ ៤០អង្សាសេកាលពីចុងសប្តាហ៍កន្លងទៅ។

ប្រជាពលរដ្ឋដែលបានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួនដែលត្រូវបានលេបត្របាក់ដោយអគ្គិភ័យនេះបានប្រាប់មកកាន់អ្នកសារព័ត៌មានថា៖ "លោកបានគេចផុតពីហេតុការណ៍ភ្លើងឆេះដែលកើតចេញពីលើភ្នំមួយកាលពីថ្ងៃសុក្រ និងរាលដាលតាមបណ្តាឆ្នេរសមុទ្រមួយចំនួនទៀតយ៉ាងឆាប់រហ័ស"។ ពលរដ្ឋខាងលើបានបញ្ជាក់ថា ទំហំនៃភ្លើងឆេះនេះគឺពិតជាធំធេងខ្លាំងណាស់ ជាក់ស្ដែងជម្រាលភ្នំមួយទាំងមូលត្រូវលេបត្របាក់ដោយអគ្គី ហើយលោកមិនអាចប្រមូលសំភារៈអ្វីចេញទាន់នោះទេ ក្រៅពីការសង្គ្រោះបានឆ្កែមួយក្បាលរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ពេលត្រឡប់មកវិញលោកក៏បានប្រទះ និងដឹងដំណឹងថាមានអ្នកជិតខាងលោកមួយចំនួនស្លាប់នៅក្នុងភ្នក់ភ្លើងតែម្តង។ 

ដោយឡែក បើតាមក្រសួងមហាផ្ទៃឈីលីបានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា ការិយាល័យសុខាភិបាលបានទទួលទិន្នន័យអ្នកស្លាប់សរុបចំនួន ១១២នាក់ ខណៈក្នុងនោះកំណត់អត្តសញ្ញាណបានចំនួន ៣២នាក់ ហើយរបាយការណ៍មួយផ្សេងទៀតបានឱ្យដឹងថា អគ្គិភ័យនៅតែបន្តឆាបឆេះនៅទីតាំងចំនួនជាង ៤០កន្លែងផ្សេងៗគ្នាបន្តទៀតផងដែរ។ តាមទិន្នន័យមួយផ្សេងទៀតពីសហគមន៍ឧទ្យានព្រៃភ្នំក្បែរតំបន់ Vina del Mar បានរាយការណ៍ពីចំនួនអ្នកស្លាប់ចំនួន ៦៤នាក់ ខណៈគេប៉ាន់ស្មានថាចំនួននឹងមានការកើនឡើងយ៉ាងខ្លាំង ដោយហេតុការណ៍នេះត្រូវបានគេពិពណ៌នាថាជាគ្រោះមហន្តរាយដ៏សាហាវបំផុតមួយមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០១០ គ្រាដែលហេតុការណ៍រញ្ជួយដី និងរលកយក្សស៊ូណាមិ បានផ្តាច់ជីវិតមនុស្សប្រមាណ ៥០០នាក់។

អភិបាលក្រុង Vina del Mar លោក Macarena Ripamonti បានប្រាប់មកកាន់អ្នកសារព័ត៌មានថា មានមនុស្សប្រហែល ១៩០នាក់នៅតែបន្តបាត់ខ្លួន នៅក្នុងទីក្រុងរបស់លោក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក