ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីសង្គមកិច្ច៖ វិស័យសង្គមកិច្ចបានរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ក្រុមគោលដៅ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បានលើកឡើងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរួមចំណែក និងដើរតួនាទីយ៉ាង សំខាន់ ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន។

ថ្លែងក្នុងពិធីបើកសន្និបាតពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ជា សុមេធី បញ្ជាក់ថា សមិទ្ធផលថ្មីដែលសម្រេចបាន ក្នុងនោះគឺការអនុវត្តគោលនយោបាយ កម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋជាដើម។

លោក ជា សុមេធី បានឱ្យដឹងទៀតថា សមិទ្ធផលថ្មីៗ ដែលក្រសួងសម្រេច បាននាពេលកន្លងមករួមមាន ការរៀបចំកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួង ដើម្បីឱ្យស្របនឹងស្ថានភាពវិវត្តន៍ប្រែប្រួលនៃវិស័យ សង្គមកិច្ច និងបានរៀបចំ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែវ ផុស មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កណ្តាលស្ទឹង មណ្ឌលថែទាំមនុស្សចាស់ បានកសាងនឹងគ្រោងដាក់ឲ្យដំណើរការឆាប់ៗខាងមុខ ព្រមទាំងបាននិងកំពុង កសាងមជ្ឈមណ្ឌលជាតិជនពិការកម្ពុជា ដែលស្ថិតនៅស្រុកអង្គស្នួល ខេត្ត កណ្តាល។

ទន្ទឹមនោះ លោកក៏បានឱ្យដឹងទៀតថា ក្រសួងបានទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី៥ ពីថ្ងៃទី ១៥-១៧ ខែមីនា ឆ្នាំ២០២៣ និងបានសម្រេចដាក់ចេញនូវ “សេចក្តីថ្លែងការណ៍ ភ្នំពេញ” ដែលបានអនុម័តរួមគ្នា ហើយជាឯកសារដ៏សំខាន់សម្រាប់ប្រទេសក្នុងតំបន់អាស៊ីនិង ប៉ាស៊ីហ្វិក យកទៅអនុវត្តដើម្បីសម្រេចឱ្យបាននូវការពង្រឹងភាពអង់អាចផ្នែកសង្គម និងសេដ្ឋកិច្ច របស់ជនមានពិការភាពក្នុងអំឡុងពេលនិងក្រោយនៃការរាតត្បាតនៃជំងឺកូវីដ-១៩។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ទៀតថា ទន្ទឹមនឹងសមិទ្ធផលដែលបានសម្រេចបាន ក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឱ្យរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជា ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ញផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្ត្រជាដើម។

គួរឱ្យដឹងដែរថា ក្នុងគោលបំណងពង្រឹងនូវបណ្តាញសុវត្ថិភាពសង្គម និងកិច្ចគាំពារសង្គម រួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន ជាពិសេស ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យរួចផុតពីហានិភ័យទាំងឡាយ ក្នុងឆ្នាំ២០២៣នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកែសម្រួលរចនាសម្ព័ន្ធ អង្គការលេខ របស់ខ្លួនឱ្យស្រប ទំហំការងារ និងការវិវត្តនៃសង្គម វប្បធម៌ និងបានចេញនូវកម្មវិធីចំនួន៤ រួមមាន លើកកម្ពស់សេវាសង្គមកិច្ច ការគ្រប់គ្រងសេវាស្ដារជនរងគ្រោះ ការអនុវត្តកម្មវិធីគាំពារសង្គម និងអភិបាលកិច្ចវិស័យសង្គមកិច្ច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក