លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

លោក ដូណាល់ ត្រាំ និយាយថា សហរដ្ឋអាមេរិកចាំបាច់ត្រូវដំឡើងពន្ធទៅលើប្រទេសចិន

សហរដ្ឋអាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយថា លោកនឹងដាក់ការជាប់ពន្ធទៅលើប្រទេសចិនជាថ្មីម្តងទៀត ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនៅក្នុងការបោះឆ្នតនាខែវិច្ឆិកាខាងមុខ ហើយអត្រាពន្ធថ្មីនេះនឹងអាចមានចំនួនលើសពី ៦០ភាគរយ។ 

នៅក្នុងកម្មវិធី "Sunday Morning Futures." របស់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យ លោក Trump អះអាងថា រដ្ឋាភិបាលអាមេរិកចាំបាច់ត្រូវតែធ្វើបែបនេះ។ លោកថ្លែងថា៖ "ខ្ញុំចង់មានន័យថា កាលពីលទ្ធផលនៅរដ្ឋ Iowa ប្រកាសថាខ្ញុំជាប់ឆ្នោតជាប្រធានាធិបតី ទីផ្សារហ៊ុនប៊ិះនឹងគាំងម្តងហើយ និងបន្ទាប់ពីប្រកាសលទ្ធផលនៅរដ្ឋ New Hampshire ទីផ្សារហ៊៊ុនបានចាប់ផ្តើមចលាចលស្ទើរចាប់មិនឈ្នះបន្ថែមទៀត"។ 

នៅពេលដែលត្រូវបានអ្នកសារព័ត៌៌មានសាកសួរអំពីរបាយការណ៍មួយដែលថា លោក Trump គ្រោងនឹងមានការដាក់ពន្ធ ៦០ភាគរយលើទំនិញនាំចូលមកពីចិន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីនាខែវិច្ឆិកាខាងមុខ លោក Trump បានឆ្លើយថា៖ "ទេ! ខ្ញុំគិតថា វា (អត្រាពន្ធ) អាចនឹងលើសពីនេះទៅទៀត"។ សូម​ប​ញ្ជាក់ថា លោក Donald Trump គឺជាបេក្ខភាពឈរឈ្មោះក្នុងតំណែងប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងទល់នឹងបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យគឺលោក Joe Biden សម្រាប់ការបោះឆ្នោតដែលគ្រោងធ្វើឡើងនាថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខ។

លោក Trump ធ្លាប់បានដាក់ពន្ធលើទំនិញតម្លៃរាប់រយពាន់លានដុល្លាររបស់ចិនកាលពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ម្តងរួចមកហើយ ជាគ្រាដែលមានសង្គ្រាមពាណិជ្ជកម្មយ៉ាងជូរចត់កើតមានឡើងលើប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ។ ដោយឡែក រដ្ឋាភិបាលរបស់លោក Biden បានបន្តរក្សាអត្រាពន្ធគយនិងបានបន្ថែមការរឹតបន្តឹងថ្មីដែលហាមឃាត់ការនាំចេញឧបករណ៍អេឡិចត្រូនិកមួយចំនួនពីចិន ដោយលើកឡើងពីការព្រួយបារម្ភនៃកត្តាសុវត្ថិភាព។

យ៉ាងណាក្ដី លោក Trump បានច្រានចោលការយល់ឃើញដែលថា លោកនឹងចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មមួយផ្សេងទៀតជាមួយចិន។ លោកបញ្ជាក់ថា "វាមិនមែនជាសង្គ្រាមពាណិជ្ជកម្មទេ ខ្ញុំធ្លាប់បានធ្វើការងារគ្រប់យ៉ាងបានល្អប្រសើរជាមួយចិន"។ លោកបន្តថា៖ "ខ្ញុំពិតជាចង់ឱ្យចិនដំណើរការបានល្អប្រសើរ ហើយខ្ញុំគឺជាអ្នកចូលចិត្តប្រធានាធិបតី ស៊ី ជីនពីង មួយរូបដែរ។ លោក Xi គឺជាមិត្តដ៏ល្អម្នាក់អំឡុងការកាន់តំណែងរបស់លោក"៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក