លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ |

មួយសប្ដាហ៍ចុងខែមករា ដើមខែកុម្ភៈ នគរបាលជាតិបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន ៥៤ករណី ឃាត់ខ្លួនមនុស្ស ៧៦នាក់

ភ្នំពេញ៖ ពេញមួយសប្ដាហ៍កន្លងមកនេះ ចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលជាតិ បានប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៅទូទាំងប្រទេស បានចំនួន ៥៤ករណី ក្នុងចំណោមករណីព្រហ្មទណ្ឌដែលបានកើតឡើងសរុបចំនួន ៦១ករណី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងប្រតិបត្តិការទាំង ៥៤ករណីនោះ សមត្ថកិច្ចនគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៧៦នាក់ ដោយជនសង្ស័យទាំងនោះ ភាគច្រើនពាក់ព័ន្ធនឹងបទល្មើសហិង្សា ឃាតកម្ម និងបទល្មើសលួច (ឆក់ ប្លន់) ជាដើម។

លោក ទូច សុឃៈ បានឱ្យដឹងទៀតថា ក្នុងបេសកកម្មរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនេះដែរ មួយសប្ដាហ៍មកនេះ កម្លាំងនគរបាលជាតិ ក៏បន្តបង្ក្រាបបានជនសង្ស័យពាក់ព័ន្ធនឹងករណីក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ បទល្មើសព្រៃឈើ និងជនផលជាច្រើនករណីទៀតផងដែរ។

លោកបានបញ្ជាក់ថា ស្របតាមគន្លងនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្របដោយភាពស្វាហាប់ និងប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ជំរុញ និងអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព។

អ្នកនាំពាក្យរងរូបនេះបានឱ្យដឹងថា គោលនយោបាយនេះ បានកំណត់ពីការគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង នៅគ្រប់ភូមិ-ឃុំ-សង្កាត់។

លោក ទូច សុឃៈ បានបញ្ជាក់ថា ឈរលើច្បាប់ គោលការណ៍ដឹកនាំ និងគោលនយោបាយខាងលើនេះ ចាប់ពីផ្ដើមនីតិកាលទី៧ នៃរដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានដាក់ចេញនូវទិសដៅអាទិភាព៦ ក្នុងនោះក៏មានការបង្ក្រាបបទល្មើសព្រហ្មទណ្ឌនេះដែរ និងតែងណែនាំយ៉ាងម៉ឺងម៉ាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្រ្កាប នូវរាល់បទល្មើសក្នុងសង្គម ស្របតាមទិសស្លោក «អ្វីៗធ្វើដើម្បីភាពកក់ក្ដៅជូនប្រជាពលរដ្ឋ»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក