ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ពេជ ចន្ទមុន្នី ៖ អ្នកជំងឺកូវីដ១៩ ជាសះស្បើយ​ ៨៣៤នាក់ ជាសះស្បើយ ពីមណ្ឌលព្យាបាលកោះពេជ្រ

(ភ្នំពេញ)៖ ថ្ងៃនេះព្រះចន្ទ័រះពេញវង់ល្អណាស់ ហេីយក៏ជាថ្ងៃដែលល្អពីព្រោះអ្នកជំងឺដែលកំពុងព្យាបាលនៅមណ្ឌលព្យាបាលCovid កោះពេជ្រចំនួន៨៣៤នាក់ បានជាសះស្បើយនិងត្រូវធ្វើចត្តាលីស័កបន្តនៅផ្ទះចំនួន១៤ថ្ងៃបន្តទៀត។ នេះគឺជាសំណេរចេញពីទឹកចិត្តដ៏រំភើបរបស់លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងជាប្រធានក្រុមដឹកនាំ គ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លើទំព័យហ្វេសបុកផ្លូវការរបស់លោកស្រី។

ភរិយាលោក​ ហ៊ុន​ ម៉ាណែត គឺលោកស្រី ពេជ ចន្ទមុន្នី ​ បានផ្តាំផ្ញេីរដល់បងប្អូនដែលបានជាសះស្បើយហេីយត្រលប់ទៅផ្ទះវិញនោះ សុំមេត្តាបន្តធ្វើចត្តាលីស័កនៅផ្ទះបន្តនិងបន្តអនុវត្តន៍នូវដំបូន្មានរបស់គ្រូពេទ្យ និងត្រូវត្រលប់ទៅយកសំណាកវិញនៅថ្ងៃទី១៣។

លោកស្រី ពេជ ចន្ទមុន្នី មិនភ្លេចអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងកូវីដ-១៩ និងក្រុមសេវាជួរមុខទាំងអស់ដែលបានយកចិត្តទុកដាក់ ថែទាំព្យាបាលអ្នកជំងឺ ទាំងអស់ដោយយកចិត្តទុកដាក់ ព្រមទាំងក្រុមកងកំលាំងដែលបានខិតខំប្រឹងប្រែងការពារ រៀបចំនិងសំរួលសណ្តាប់ធ្នាប់នៅមណ្ឌលព្យាបាលកោះពេជ្រ។

ភរិយាលោក​ ហ៊ុន​ ម៉ាណែត ​ដែលតែងតែធ្វើការមិនខ្វល់ពីយប់ថ្ងៃដើម្បីសេចក្តីរបស់របស់ប្រជាពលរដ្ឋកម្ពុជា បានបង្ហាញក្តីអំណរដល់បងប្អូនដែលបានជាសះស្បើយនិងជូនពរដល់បងប្អូនដែលនៅបន្តការព្យាបាលឆាប់ជានឹងអាចត្រលប់ទៅផ្ទះវិញក្នុងពេលឆាប់ៗ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក