ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងកសិកម្មលែងកូនក្តាមសេះ ៥០ម៉ឺនក្បាល ដើម្បីបង្កើនផលក្នុងជម្រកធម្មជាតិ

ព្រះសីហនុ៖ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងខណ្ឌរដ្ឋបាលជលផលខេត្តព្រះសីហនុ រៀបចំពិធីលែងកូនក្តាមសេះចំនួន ៥០ម៉ឺនកូនចូលក្នុងតំបន់ដែននេសាទសហគមន៍ទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក ឡោ រស្មី និងលោកស្រី ហ៊ូ សុពណ៌ តំណាងរដ្ឋលេខាធិការក្រសួងកសិកម្ម លោក គង់ ច័ន្ទវាសនា នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤។

ពិធីលែងកូនក្តាមសេះនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីចូលរួមអភិរក្ស និងបង្កើនផល ស្តុកក្ដាមសេះក្នុងជម្រកធម្មជាតិ។ ចំពោះក្តាមសេះញីដែលមានពងខាងក្រៅ ត្រូវបានយកមកថែរក្សា និងភ្ញាស់រួចបំប៉នឲ្យក្លាយជាកូនក្តាមសេះនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៃរដ្ឋបាលជលផល។

ក្តាមសេះ ជាធនធានជលផលដ៏មានសារសំខាន់សម្រាប់អ្នកនេសាទតំបន់ឆ្នេរ ជាពិសេសក្តាមសេះក្នុងខេត្តកែបមានឱជារសឆ្ងាញ់។ តំបន់កោះពោធិ៍ ខេត្តកែប ជាទីតាំងដ៏សំខាន់មួយដែលប្រភេទក្តាមសេះនេះ តែងតែមកពងកូនក្នុងចន្លោះពីខែឧសភា ដល់ខែកក្កដា ជារៀងរាល់ឆ្នាំ ដោយសារទីតាំងនេះ មានស្មៅសមុទ្រដ៏ស្តុកស្តម្ភ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសដាក់តំបន់កោះពោធិ៍ ជាដែនជម្រកសុវត្ថិភាពជលផលក្តាមសេះ ដោយហាមឃាត់ការធ្វើនេសាទក្តាមសេះក្នុងតំបន់នេះចាប់ពីខែឧសភា ដល់ខែកក្កដាជារៀងរាល់ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក