ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្ដេចតេជោប្រកាសមិនយោគយល់ដល់អ្នកប្រមាថគណបក្សប្រជាជនទៀតនោះទេ

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅមេធាវីគណបក្សមេធាវីគណបក្សពិនិត្យលទ្ធភាពប្ដឹងមនុស្ស ២នាក់គឺលោក សុន ឆ័យ និងលោក សឹង សែនករុណា ដោយថាអ្នកទាំងពីរបានអត្ថាធិប្បាយវាយប្រហារខុសពីការពិតមកលើគណបក្សប្រជាជនទាក់ទងនឹងរឿងការសម្រេចរបស់តុលាការលើបណ្ដឹងបរិហារកេរ្តិ៍ជាសាធារណៈដោយគណបក្សប្រជាជនទៅលើលោក សុន ឆ័យ។

សម្ដេចតេជោ ថាគណបក្សប្រជាជនកម្ពុជានឹងមិនផ្តល់ឱកាសសម្រាប់មនុស្សណាក៍ដោយប្រមាថមើលងាយងាយគណបក្សតទៅទៀតទេ។

សម្តេចតេជោលើកឡើងដូចនេះលើបណ្តាញសង្គមសម្តេចផ្ទាល់ ដោយភ្ជាប់ជាមួយសេចក្តីថ្លែងការណ៍របស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ទាក់ទងនឹងបទសម្ភាសន៍របស់ លោក សុន ឆ័យ ជាមួយវិទ្យុបារាំងអន្តរជាតិ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចតេជោបានបញ្ជាក់ថា៖ «គ្មានការយោគយល់ណាសម្រាប់ផ្តល់ឱ្យពួកអ្នកទៀតទេព្រោះនៅពេលអ្នកវាយប្រហារមកលើគណបក្សប្រជាជនឬមកលើខ្ញុំតើពួកអ្នកមានបានយោគយល់ដល់យើងដែឬទេ?»។

សម្តេចគូសបញ្ជាក់ថា៖«សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធរបស់ខ្ញុំ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងការចុះផ្សាយក៍មានការនិយាយដោយ លោក សឹង សែនករុណា ដូចនេះសម្តេចតេជោ ស្នើឱ្យមេធាវីគណបក្សប្រជាជនកម្ពុជាសិក្សាផ្លូវច្បាប់ដើម្បីប្តឹងបុគ្គលរូបនេះទៀតប្រសិនមានមូលដ្ឋានគ្រប់គ្រាន់ខាងផ្លូវច្បាប់។

គួរឱ្យដឹងដែរថា មេធាវីតំណាងគណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ នាថ្ងៃទី៤ ខែកុម្ភៈ ទាក់ទងនឹងបទសម្ភាសន៍របស់ លោក សុន ឆ័យ ជាមួយវិទ្យុបារាំងអន្តរជាតិថា ជាការបកស្រាយដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ និងធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក