ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងបរិស្ថាន គាំទ្រគំនិតផ្តួចផ្តើមវិនិយោគ គិតគូរដល់ការកាត់បន្ថយការបំភាយមេតាននៅក្នុងបរិយាកាស

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត គាំទ្រគំនិតផ្តួចផ្តើមក្នុងការវិនិយោគ ដែលគិតគូរដល់ការកាត់បន្ថយការបំភាយមេតាននៅក្នុងបរិយាកាស។

លោក អ៊ាង សុផល្លែត លើកឡើងដូចនេះក្នុងឱកាសទទួលជួប លោក Andrew Mason នាយកប្រតិបត្តិ ក្រុមហ៊ុន AgCo Tech Australia Pty Ltd របស់ប្រទេសអូស្រ្តាលី នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

រដ្ឋមន្រ្តីបរិស្ថាន បានបញ្ជាក់ពីការគាំទ្រដល់ការសិក្សាបង្កើតរោងចក្រចំណីសត្វ ដែលផ្តួចផ្តើមក្នុងការគ្រប់គ្រង និងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាស។

ទន្ទេមនោះ លោកបានលើកទឹកចិត្តដល់ក្រុមហ៊ុន AgCo Tech យកចិត្តទុកដាក់លើ ការសិក្សាលទ្ធភាពអនុត្តគម្រោង វិនិយោគលើការផលិតចំណីសម្រាប់ សត្វពាហនៈ ដើម្បីជួយបង្កើនផលិតផលក្នុងស្រុក និងរួមចំណែកដល់ការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋាន ក៏ដូចជាចូលរួមកាត់បន្ថយឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឱ្យមានការប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។

គួរឱ្យដឹងដែរថា ឧស្ម័នមេតាន ដែលបានកាត់បន្ថយ គឺជាឥណទានកាបូនដ៏សំខាន់ ស្របតាមការអនុវត្ត វិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានជំរុញនិងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូនប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដាអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក