កំពង់ធំ៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំបានច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបានលើកឡើងថា អាជ្ញាធរខេត្តកំពង់ធំគម្រាមចាប់ខ្លួនព្រះតេជគុណតេជគុណ សំ គឹមសាធ នៅពេលមកដល់ខេត្តកំពង់ធំ។
អ្នកនាំពាក្យខេត្តបានបញ្ជាក់ថាអាជ្ញាធរខេត្ត កំពង់ធំគោរពនូវសិទ្ធិសេរីភាពក្នុងការនិមន្តរបស់ព្រះអង្គ ក្នុងករណីដែលព្រះអង្គនិមន្តដោយមានរបៀបរៀបរយ និងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕