ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: ពលរដ្ឋខ្មែរ៣នាក់ម្តាយនិងកូនស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅទឹកដីថៃ

បន្ទាយមានជ័យ: ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងទឹកដីថៃបណ្តាលឲ្យពលរដ្ឋខ្មែរ៣នាក់ម្តាយកូន បានស្លាប់បាត់បង់ជីវិតស្ថិតនៅភូមិណាង៉ាម ឃុំតាប់ប្រាយ៉ា ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

តាមការបញ្ជាក់ពីនគរបាលស្រុកថ្មពួក បានឲ្យដឹងថាជនរងគ្រោះទាំង០៣នាក់ម្តាយកូនមានឈ្មោះ ជួន ចាន់កុង អាយុ២៤ឆ្នាំជាម្តាយ, ឈ្មោះ ហេង បូណា ភេទស្រី អាយុ០៣ឆ្នាំ(កូន), ឈ្មោះ ហេង សេងមុន្នី អាយុ០២ខែ (កូន) ទាំង០៣នាក់ម្តាយនិងកូនមានស្រុកកំណើតរស់នៅភូមិសាមគ្គី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានបញ្ជាក់ថាមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់មកពីអ្នកបើករថយន្តឈ្នួលជាជនជាតិថៃ បើករបរថយន្តក្នុងល្បឿនលឿនហើយបានរេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹកបណ្តាលឲ្យអ្នករួមដំណើរជាជនខ្មែរ០៣នាក់ម្តាយនិងកូនស្លាប់បាត់បង់ជីវីតនៅកន្លែងកើតហេតុចំណែកអ្នកបើកបរជាជនជាតិថៃក៏ស្លាប់នៅវេលាម៉ោង០៤:៥០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។

សពពលរដ្ឋខ្មែរទាំង៣នាក់ម្តាយនិងកូន ត្រូវបានអាជ្ញាធរថៃបានដឹកមកតាមច្រកទ្វារបឹងត្រកួន ប្រគល់ឲ្យអាជ្ញាធរខ្មែរដើម្បីប្រគល់ជូនសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក