ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Manchester City ទទួលបានប្រាក់ចំណូលជើងឯកជាកំណត់ត្រា ១៧៦លានផោនពី Premier League

កីឡា៖ ការឈ្នះពានរង្វាន់លីគកំពូលអង់គ្លេស (Premier League) ៣រដូវកាលជាប់គ្នាៗរបស់ Manchester City កាលពីឆ្នាំ២០២៣កន្លងទៅ បានធ្វើឱ្យក្លិបទទួលបានប្រាក់ចំណូលជាកំណត់ត្រា ១៧៦.២លានផោន (ប្រមាណ ២២៣លានដុល្លារអាមេរិក) ដែលចំនួននេះមានការកើនឡើង ១៥ភាគរយបើធៀបនឹងរដូវកាលមុន។ នេះបើតាមទិន្នន័យដែលលីគកំពូលអង់គ្លេសបានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅ។

ដោយឡែក ក្លិបកាំភ្លើងធំ Arsenal ទទួលបានប្រាក់ចំណូល ១៧២,២លានផោន (ប្រមាណជា ២១៧លានដុល្លារអាមេរិក) ក្នុងនាមជាក្លិបជើងឯករង ខណៈ Manchester United ទទួលបានប្រាក់ចំណូល ១៦៨,៣លានផោន (ប្រមាណជា ២១៧លានដុល្លារអាមេរិក) និងតាមពីក្រោយដោយ Newcastle United ទទួលបានប្រាក់ចំណូល ១៦៤,៣លានផោន (ប្រមាណជា ២០៧លានដុល្លារអាមេរិក)។

ដោយឡែក ក្លិប Tottenham Hotspur, Chelsea, West Ham United, Everton និង Nottingham Forest សុទ្ធតែទទួលបានលុយច្រើនជាងក្លិបដែលបញ្ចប់នៅចំណាត់ថ្នាក់លើខ្លួនដូចជា Liverpool, Brighton & Hove Albion និង Aston Villa ជាដើម ដោយផ្អែកលើចំនួនការប្រកួតដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ច្រើនជាងក្នុងមួយរដូវកាល។ មិនត្រឹមតែ​ប៉ុណ្ណោះ សូម្បីតែក្លិបនៅបាតតារាងគឺ Southampton ដែលត្រូវបានកាត់ចេញទៅក្របខណ្ឌ Championship នោះក៏ទទួលបានប្រាក់ចំណូលប្រមាណ ១០៣លានផោន (ប្រមាណជា ១៣០លានដុល្លារអាមេរិក) ពី Premier League ផងដែរ។ 

តាមទិន្នន័យពី Premier League ក៏បានបញ្ជាក់ផងដែរថា បើតាមរបាយការណ៍កាលពីឆ្នាំ២០២៣ បង្ហាញថា គ្រប់ការប្រកួតជាមធ្យមមានអ្នកចូលទស្សនាពេញប្រមាណ ៩៨,៧ភាគរយ ដែលក្នុងនោះមាន ៤៣ភាគរយនៃទស្សនិកជនមានអាយុចន្លោះ ១៨-៣៤ឆ្នាំ និងក្នុងនោះមានទស្សនិកជន ២៨ភាគរយជាស្រ្តី។ ដោយឡែក សម្រាប់ចំនួនអ្នកទស្សនាការប្រកួត Premier League ជុំវិញពិភពលោកមានប្រមាណ ៩០០លាននាក់ ដែលធ្វើឱ្យលីគអង់គ្លេសជាលីគដែលមានអ្នកទស្សនាច្រើនបំផុតលើពិភពលោក។ 

Premier League ក៏បានប្រកាសផងដែរពីការបន្តកិច្ចសន្យាលក់សិទ្ធិផ្សាយការប្រកួតជាមួយទូរទស្សន៍ Sky Sports, TNT Sports និង BBC Sport ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក