ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បញ្ជីឈ្មោះចៅក្រម និងព្រះរាជអាជ្ញាទទួលបន្ទុករឿងក្ដីគ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋានតាមសាលាដំបូងរាជធានី-ខេត្ត

ភ្នំពេញ៖ ក្រោយការដាក់ចេញនូវយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលបានប្រកាសដាក់ចេញដោយលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៌ សាធារណជនជាច្រើនបានបង្ហាញនូវការសាទរ និងថ្លែងអំណរគុណមកកាន់តុលាការដែលបានដោះស្រាយនូវរឿងក្ដីនានាប្រកបដោយភាពត្រឹមត្រូវ ឆាប់រហ័ស និងប្រកបដោយយុត្តិធម៌៌ ជាពិសេសគឺចំណាត់ការលើរឿងក្ដីអាទិភាពទាំង ៣ប្រភេទគឺ សំណុំរឿងគ្រឿងញៀន, សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ និងការកែតម្រូវទិន្នន័យអត្រានុកូលដ្ឋាន។ 

ជាក់ស្ដែង កន្លងមកលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានដាស់តឿនឱ្យចៅក្រម ព្រះរាជអាជ្ញា ព្រមទាំងមន្រ្តីពាក់ព័​ន្ធនៅតាមសាលាជម្រះក្ដីទាំងអស់ ត្រូវធ្វើយ៉ាងណាឱ្យសម្រេចបាននូវចំណាត់ការឱ្យបានល្អប្រសើរចំពោះរឿងក្ដីជាអាទិភាពខាងលើ រហូតដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានស្នើឱ្យពិចារណាទៅលើការចាត់តាំងចៅក្រម ព្រះរាជអាជ្ញាទទួលបន្ទុកលើសំណុំរឿងជាអាទិភាពខាងលើផងដែរ។ 

ដោយឡែក នៅព្រឹកថ្ងៃសៅរ៍នេះ ក្រសួងយុត្តិធម៌បានបង្ហាញនូវបញ្ជីឈ្មោះលោក-លោកស្រីចៅក្រម ព្រះរាជអាជ្ញា ទទួលបន្ទុកចាត់ការលើសំណុំរឿងចរាចរណ៍ ព្រមទាំងលោក-លោកស្រីចៅក្រមទទួលបន្ទុកចំណាត់ការលើសំណុំរឿងកែតម្រូវទិន្នន័យអត្រានុកូលដ្ឋានផងដែរ ដើម្បីបង្កើនប្រសិទ្ធិភាព និងភាពឆាប់រហ័សជាងមុនទៅលើសំណុំរឿងអាទិភាពខាងលើ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក