ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីសាលាទារលុយសម្រាប់បង់ថ្លៃទឹកភ្លើង ក្រសួងអប់រំបំភ្លឺថា ការចំណាយរបស់សាលាកើនឡើងលើសទំហំថវិកាដែលរដ្ឋឱ្យ

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបំភ្លឺជុំវិញករណីសាលាមួយចំនួនបានប្រកាសស្វែករកថវិកាបន្ថែមពីអាណាព្យាបាលសិស្សដើម្បីយកមកចាត់ចែងលើថ្លៃបង់ទឹក ភ្លើង និងសំរាម ដោយថា ការចំណាយគឺមានការកើនឡើងលើសពីទំហំថវិកាដែលសាលាទទួលបានពីរដ្ឋ។

ក្រសួងអប់រំ បានបញ្ជាក់ថា ដោយសារតែមានការសំណូមពរពីអាណាព្យាបាល និងសិស្សក្នុងការរៀបចំបំពាក់ កង្ហារ បន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ ការបង្រៀនបែបឌីជីថល ការរៀបចំបរិស្ថាន បៃតង និងលើកកម្ពស់អនាម័យផាសុកភាពនៅសាលារៀន ទើបធ្វើឱ្យចំណាយលើការបង់ថ្លៃអគ្គិសនី ទឹក និង សំរាម មានការកើនឡើង ពោលកើនឡើងពី៥ ទៅ ១០ដង ដែលនាំឱ្យថវិកាដំណើរការសាលារៀនមិនអាចទ្រទ្រង់ទំហំចំណាយនេះរួច។

បើតាមក្រសួងអប់រំ គ្រឹះស្ថានសិក្សារដ្ឋទទួលបានមូលនិធិដំណើរការសាលារៀនប្រចាំឆ្នាំជាមធ្យម ១៦លានរៀល សម្រាប់ដំណើរការរដ្ឋបាលសាលារៀន និងគាំទ្រការរៀន និងបង្រៀន។

ក្រសួងអប់រំ បញ្ជាក់ទៀតថា មុននឹងកៀរគរថវិកាអ្វីមួយ សាលាតម្រូវឱ្យមានការប្រជុំ ពិភាក្សា ឯកភាពពីគណៈកម្មការគ្រប់គ្រងសាលារៀន មាតាបិតា និងអ្នកអាណាព្យាបាល សិស្សយ៉ាងតិចសម្លេងគាំទ្រឱ្យបានលើសពី ៨០% ទើបអាចចាត់ទុកជាផ្លូវការ ដោយមានកំណត់ហេតុ ច្បាស់លាស់ទុកទៅទីចាត់ការសាលារៀន។

ក្រសួងថាថវិកាទាំងអស់ដែលទទួលបានស្ថិតក្រោមការគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយតម្លាភាព តាមរយៈការសម្រេចពីគណៈកម្មការគ្រប់គ្រងសាលារៀន ក្នុងគោលដៅកែលម្អលទ្ធផលសិស្សានុសិស្ស។

ក្រសួងអប់រំបញ្ជាក់ដែរថា ចំពោះគ្រួសារសិស្សដែលពុំមានលទ្ធភាព ត្រូវបានលើកលែងពីការចូលរួមបដិភាគគ្រប់ប្រភេទ ក្នុងការគាំទ្រដល់ដំណើរការកែលម្អការរៀន និងបង្រៀន ហើយហាមឃាត់ដាច់ខាតការតម្រូវឱ្យប្រមូលថវិកាពីសិស្ស មាតាបិតា អ្នកអាណាព្យាបាលខុសពីគោលការណ៍ណែនាំ។

ក្រសួង បាននិងកំពុងអនុវត្តនូវអធិការកិច្ចនៅតាមគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងដល់ដំណើរការ អភិបាលកិច្ចសាលារៀន និងលើកកម្ពស់ប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាដំណើរការសាលា ដែលរួម មានថវិកាទទួលបានពីរដ្ឋ និងការចូលរួមពីសប្បុរសជន មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ប្រកបដោយតម្លាភាព និងគណនេយ្យភាពឆ្ពោះទៅ លើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការផ្លាស់ប្តូរ វប្បធម៌សាលារៀន ការពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់ បុគ្គលិកអប់រំ និងសិស្សានុសិស្ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក