ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា បួងសួងពរជ័យជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៌

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា សម្តែងនូវក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយារបស់សម្តេចតេជោ ហ៊ុន សែន បានដួលក្នុងបន្ទប់សម្រាកហើយត្រូវបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

លោក ឯម ច័ន្ទមករា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ថែរក្សាការពារប្រោះព្រំនូវសព្ទ សាធុការពរជ័យគ្រប់ប្រការជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ឆាប់បានជាសះស្បើយពីជំងឺ។

លោកបន្ថែមថា សម្ដេចកិត្តព្រឹទ្ធបណ្ឌិតក្នុងនាមជាប្រធានកាកបាទក្រហមកម្ពុជាបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ អ្នកទីទ័លក្រ អ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ ស្ត្រី កុមារ ជនមានពិការភាព ជនចាស់ជរាគ្មានទីពឹង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះបានទាន់ពេលវេលា ដោយមិនរើសអើង និងមិនទុកនរណាម្នាក់ចោល។ សម្ដេចបានរួមលើកកម្ពស់សីលធម៌ សង្គម និងតម្លៃស្ត្រី ដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាស ចូលរួមគ្រប់សកម្មភាពសង្គម និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនជារៀងដរាបមក។

លោកថា៖ «សូមគុណបុណ្យដែលសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានកសាងសម្រាប់មនុស្សជាតិនេះជួយថែរក្សាសម្ដេចឱ្យឆាប់បានជាសះស្បើយពីជំងឺ»

កាលពីព្រឹកថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្ដេចតេជោប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះក្នុងហ្វេសបុកផ្លូវការរបស់សម្ដេចដោយបានបញ្ជាក់ថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រដោយមានសុខភាពល្អ។

សម្ដេចបន្ថែមថា កាលពី៤ថ្ងៃមុនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ សម្ដេចថាបន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យពេលនេះសុខភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក