ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចូលឆ្នាំចិនឆ្នាំនេះត្រូវរៀបចំគ្រឿងប្រដាប់ប្រដាសែនពណ៌ក្រហម

ភ្នំពេញ៖ បុណ្យចូលឆ្នាំចិន ជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិន និងជនជាតិវៀតណាម ជាពិសេសអ្នកដែលកាត់សែស្រឡាយចិន ដែលតែងតែប្រារព្ធឡើងតាំងពីយូរលង់មកហើយ។ ចូលឆ្នាំចិនឆ្នាំនេះធ្វើឡើងចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកគ្រូចិនសែ អ៊ៅ ណន បានប្រាប់នៅក្នុងបទសម្ភាសជាមួយសារព័ត៌មាន EAC អំពីគ្រឿងសំណែនសម្រាប់សែនចូលឆ្នាំចិន ដែលពលរដ្ឋខ្មែរកាត់សែស្រឡាយចិននិយមសែន មានដូចជា ជ្រូកខ្វៃ ទាខ្វៃ មាន់ស្ងោរ ម្ហូបឆ្នាំងភ្លើង សម្លឆាប់ឆាយ ផ្លែប៉ម សារី ក្រូច និងផ្លែមៀន ជាដើម។

លោកគ្រូចិនសែ អ៊ៅ ណន បានបញ្ជាក់ថា ដោយសារតែចូលឆ្នាំចិនឆ្នាំនេះ ត្រូវនឹងឆ្នាំរោងដែលជាធាតុដី ត្រូវជាមួយនឹងធាតុភ្លើងពណ៌ក្រហម។ ដូច្នេះចូលឆ្នាំចិនឆ្នាំនេះ ត្រូវរៀបចំគ្រឿងប្រដាប់ប្រដាពណ៌ក្រហម ទើបការល្អ ដូចទឹក និងត្រី។

លោកគ្រូចិនសែ អ៊ៅ ណន និយាយដូច្នេះថា៖ «គេសែនពណ៌ក្រហមក៏ដោយសារតែឆ្នាំនេះធាតុ ដី ជាមួយភ្លើង គឺល្អ គឺល្អដូចទឹក និងត្រី គេសែនពណ៌ក្រហម ដូចជាអាំងប៉ាវ កម្រាលសម្រាប់ដាក់ក្នុងពិធីយើងសែន ពែងតែ ជើងធូប ប៉ុន្តែបើរបស់ទាំងអស់នេះអត់មាន (ពណ៌ក្រហម) យើងអាចយកអំបោះក្រហមមកចងក៏បាន ម្យ៉ាងទៀត ផ្កាក៏ក្រហមដែរ ប៉ុន្តែគេហាមដាក់ដើមឫស្សី និងហាមដាក់ទឹកក្នុងពែង ឬក្រឡ នៅកង់ម៉ា គឺគេឱ្យយកចេញ ពីព្រោះវាឆុងជាមួយនឹងធាតុភ្លើង»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក