កែប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ«ក្រុងកំពត» ខេត្តកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ នៅទីក្រុងវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដែលមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការដៃគូមួយចំនួន។
គូសបញ្ជាក់ថា ពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៤ឆ្នាំ២០២៤ ក៏បានទៅលើខេត្តកែប ផងដែរ។
កាលឆ្នាំ២០២០ ខេត្តកែបក៏ទទួលបានជ័យលាភីទីក្រុងស្អាតអាស៊ាន ហើយទទួលបានពានរង្វាន់ជ័យលាភីរំដួល៣ទង ចំនួន២លើករួចមកហើយក្នុងចលនាប្រឡងប្រណាំងក្រុងស្អាតថ្នាក់ជាតិផងដែរ៕