ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក Pochettino និយាយពីវត្តមាន Messi ក្នុងការប្រកួតចុងសប្តាហ៍នេះ

បារាំង៖ យោងតាមសារព័ត៌មានកីឡាបារាំងដ៏ល្បីល្បាញមួយបានរាយការណ៍ថា កីឡាករចំណូលថ្មីរបស់ Paris Saint-Germain, Lionel Messi នៅតែបន្តអវត្តមានក្នុងការប្រកួតក្របខណ្ឌកំពូលបារាំង Ligue1 នាចុងសប្តាហ៍នេះ ដែលក្រុមជើងឯករងលីគបារាំងមួយនេះ នឹងត្រូវបន្តការប្រកួតសប្តាហ៍ទី ៣ ទល់នឹងក្រុម Brest។

ទន្ទឹមនឹងនេះ ប្រភពដដែលបានបន្តថា អតីតមិត្តរួមក្រុមរបស់ Messi នៅ Barcelona, Neymar Jr ក៏មិនត្រូវបានដាក់ក្នុងបញ្ជីឈ្មោះកីឡាករសប្តាហ៍នេះដែរ ប៉ុន្តែអ្នកចាំទីថ្មីដែលទើបឈ្នះ EURO 2020 Gianluigi Donnarumma ត្រូវបានលោក Mauricio Pochettino ដាក់បញ្ចូលក្នុងបញ្ជីឈ្មោះរួមជាមួយកីឡាករសំខាន់ៗផ្សេងទៀតដូចជា Marco Verratti, Marquinhos និង Angel Di Maria ជាដើម។

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ អ្នកចាត់ការក្លិប PSG លោក Mauricio Pochettino ក៏មិនបាននិយាយអ្វីច្រើនឡើយ ជុំវិញឱកាសបង្ហាញខ្លួនរបស់ Messi ក្នុងការប្រកួតសប្តាហ៍នេះ ដោយលោកគ្រាន់តែបានលើកឡើងថា អ្វីៗគ្រប់យ៉ាងមានភាពល្អប្រសើរ ខណៈ Messi ផ្ទាល់ក៏មានអារម្មណ៍ល្អ និងអាចសម្របខ្លួនបានច្រើនជាមួយមិត្តរួមក្រុមថ្មីនៅទឹកដីបារាំង។

គួរឱ្យដឹងដែរថា ក្រោយផ្លាស់មកទឹកដីបារាំងដោយគ្មានតម្លៃផ្ទេរពីក្លិប Barcelona ម្ចាស់ជើងឯក Ballon D'or ៦សម័យ Lionel Messi នៅមិនទាន់បានបង្ហាញខ្លួនក្នុងការប្រកួតជាផ្លូវការជាមួយ PSG នៅឡើយទេ ដោយគេបានត្រឹមបង្ហាញខ្លួននៅកីឡដ្ឋាន និងអង្គុយទស្សនាផ្ទាល់អំឡុងពេលដែល PSG ឈ្នះ Strasbourg ដោយលទ្ធផល ៤-២ កាលពីសប្តាហ៍មុន។

PSG នឹងត្រូវទៅកាន់ទឹកដី Brest សម្រាប់ការប្រកួតសប្តាហ៍ទី៣ ដែលនឹងប្រកួតនៅម៉ោង ២ទាបភ្លឺឈានចូលថ្ងៃទី២១ ខែសីហាស្អែកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក