ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

គម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦

ភ្នំពេញ៖ ប្រធានប្រចាំតំបន់ នៃក្រុមហ៊ុន VINCI Airports លោក Emmanuel MENANTEAU បានលើកឡើងអំពីគម្រោងពង្រីកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដោយបង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

លោក Emmanuel MENANTEAU ថ្លែងដូចនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ដើម្បីពិភាក្សាអំពីកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជំនួបខាងលើនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្នើសុំអនុសាសន៍ណែនាំពី ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកិច្ចការងារវិនិយោគរបស់ក្រុមហ៊ុន VINCI Airports នៅក្នុងប្រទេសកម្ពុជា ទាក់ទងនឹងគម្រោងវិនិយោគអាកាសយានដ្ឋា ខណៈក្រុមហ៊ុនបញ្ជាក់ថា គម្រោងបង្កើតចំណតស្ថានីយថ្មី (New Terminal) ដែលតាមផែនការ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៦ ខាងមុខនេះ។

ក្រុមហ៊ុន VINCI Airports មានបទពិសោធន៍ប្រមាណ ២៥ឆ្នាំនៅកម្ពុជា លើការវិនិយោគក្នុងគម្រោងអាកាសយានដ្ឋាន ដោយក្នុងនោះអាកាសយានដ្ឋានចំនួន៣ ដែលក្រុមហ៊ុនធ្លាប់បាន និងកំពុងមានប្រតិបត្តិការនៅប្រទេសកម្ពុជារួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ក្រុមហ៊ុននេះ គឺជាបុត្រសម្ព័ន្ធនៃ VINCI Group ដែលជាក្រុមហ៊ុនឈានមុខលើការវិនិយោគគម្រោងសម្បទាននានា គ្របដណ្ដប់លើសេវាកម្មដូចជា៖ VINCI Airports, VINCI Highways, VINCI Railways, VINCI Construction, VINCI Transport Infrastructure និង VINCI Energy៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក