ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ ហ៊ុន សែន៖ សុខភាពគាត់ល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយ

ភ្នំពេញ៖ ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រសម្ដេចតេជោ ហ៊ុន សែន បានថាភរិយារបស់សម្ដេចគឺ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រជាមួយនឹងសុខភាពល្អប្រសើរ។

សម្ដេចតេជោថា៖ «២ថ្ងៃចុងក្រោយនេះមានការផ្សព្វផ្សាយនូវព័ត៌មានដែលនិយាយពីភរិយាខ្ញុំមានជម្ងឺ។ នេះវាជារឿងពិតហើយក្រុមគ្រួសារខ្ញុំក៍គ្មានការលាក់បាំងនិងក៍គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ»

សម្ដេចបានឲ្យដឹងថា កាលពី៤ថ្ងៃមុនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានដួលក្នុងបន្ទប់សម្រាកធ្វើឱ្យប៉ះដល់ក្បាលដែលចាំបាច់ត្រូវយកទៅពិនិត្យនិងព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ សម្ដេចថាបន្ទាប់ពីការពិនិត្យព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យពេលនេះសុខភាពសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតល្អប្រសើរតែមិនទាន់ចាកចេញពីមន្ទីរពេទ្យនៅឡើយព្រោះត្រូវរង់ចាំការថតក្បាលជាលើកទី៣ ដើម្បីមើលសរសៃដែលរងនូវការប៉ះទង្គិចនោះ។

សម្ដេចបានច្រានចោលព័ត៌មានដែលថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតកំពុងបញ្ជូនទៅព្យាបាលនៅបរទេស។

ជាមួយគ្មានេះសម្ដេចបានទូលព្រះបង្គំអរព្រះគុណថ្វាយហ្លួងម៉ែដែលបានយាងទៅសួរសុខទុក្ខសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលជាបុត្រីធម៍របស់ព្រះអង្គដលមន្ទីរពេទ្យ និងអរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បងប្អូនជនរួមជាតិដែលចូលរួមកង្វល់ពីសុខភាពភរិយាសម្ដេចផងដែរ។

សម្ដេចបន្ថែមថា៖ «ឆ្លៀតឱកាស់នេះក៍សូមជូនសារទៅពួកអាក្រក់សូមបញ្ឈប់នូវការបំពុលព័ត៌មាននិងសូមយកចិត្តទុកដាក់ ការពារសុខភាពខ្លួនឯងល្អជាងមកគិតពីក្រុមគ្រួសាររបស់ខ្ញុំ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក