ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សាលាដំបូងខេត្តកណ្ដាលចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋាន

កណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សាលាដំបូងខេត្តកណ្ដាលបានចេញសេចក្ដីប្រកាសពព័ត៌មានមួយស្ដីពីការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីតាមតុលាការ ពាក់ព័ន្ធទៅនឹងចំណាត់ការសំណុំរឿងអត្រានុកូលដ្ឋាន។ 

យោងតាមសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបានបញ្ជាក់ជូនដល់សាធារណជនថា សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការសំណុំរឿងអត្រានុកូលដ្ឋានសរុបចំនួន ៥១០សំណុំរឿង មុនថ្ងៃផ្សព្វផ្សាយ និងណែនាំអំពីការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ ដែលបានដាក់ចេញការអនុវត្តនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ។

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាលបញ្ជាក់ថា នៅក្នុងរយៈពេលត្រឹមតែ ១៧ថ្ងៃប៉ុណ្ណោះនៃថ្ងៃធ្វើការងារ (គិតចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤) ក្នុងយុទ្ធនាការនេះ សាលាដំបូងខេត្តកណ្តាលបានចាត់ការសំណុំរឿងអត្រានុកូលដ្ឋានរួចរាល់ និងបានចេញសេចក្តីសម្រេចជូនប្រជាពលរដ្ឋសរុបចំនួន ២៧៩សំណុំរឿង។

តា​មសេចក្ដីប្រកាសព័ត៌មានដដែលបានបញ្ជាក់បន្ថែមថា ចំពោះសំណុំរឿងអត្រានុកូលដ្ឋានដែលនៅសេសសល់កំពុងចាត់ការសរុបចំនួន ៣៣១សំណុំរឿង ក្នុងនោះមានសំណុំរឿងចូលថ្មី (ក្រោយការប្រកាសអនុវត្តយុទ្ធនាការ) មានសរុបចំនួន ១០០សំណុំរឿង ដែលសាលាដំបូងខេត្តកណ្តាលនឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមលើចំណាត់ការនីតិវិធី ដោយភាពយកចិត្តទុកដាក់ និងពិនិត្យភស្តុតាងក្នុងសំណុំរឿងឱ្យបានលម្អិត ដើម្បីចេញសេចក្តីសម្រេចជូនប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងនិងប្រកបដោយភាពឆាប់រហ័ស។

សូមបញ្ជាក់ផងដែរថា នៅដើមឆ្នាំ២០២៤នេះ ដោយរួមចំណែកអនុវត្តនូវគោលនយោបាយដែលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ក៏បានដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ ដែលផ្តោតសំខាន់ទៅការដោះស្រាយសំណុំរឿងដែលកកស្ទះ និងភាពមិនប្រក្រតីនៅតាមសាលាជម្រះក្ដី ដោយផ្តោតសំខាន់ទៅលើរឿងក្ដីចំនួន ៣ គឺសំណុំរឿងគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងអត្រានុកូលដ្ឋាន៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក