ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អភិបាលខេត្តបន្ទាយមានជ័យព្រមានដេញចេញពីក្របខណ្ឌលើមន្ត្រីណាដែលអវត្តមានចាប់ពី ៣ខែ

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ណែនាំដល់មន្ត្រីរាជការទាំងអស់ ដែលបម្រេីរការងារនៅក្នុងរដ្ឋបាលខេត្ត ត្រូវពង្រឹងលេីចុះបញ្ជីវត្តមានឱ្យបានជាប្រចាំ ទាំងមន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត ចាប់ពីពេលនេះតទៅ មុននឹងចាប់ផ្តេីមអនុវត្តការចុះវត្តមានការបែប Digital តាមរយៈការស្កែនមេដៃ រៀងរាល់ម៉ោងធ្វេីការ ចាប់ពីខែមេសានេះតទៅ ដេីម្បីឱ្យការអនុវត្តការងារបានល្អប្រសេីរប្រកបដោយទំនួសខុសត្រូវ។

លោក អ៊ុំ រាត្រី ណែនាំបែបនេះនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្ត នៃរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជាមួយគ្នានោះលោក ក៏បានសង្កត់ធ្ងន់ទៅលើការចុះបញ្ជីវត្តមានរបស់មន្ត្រីរាជការ នៅក្នុងរដ្ឋបាលខេត្ត ដោយពង្រឹងលើខេត្តចុះវត្តមានជាប្រចាំ តាមអង្គភាពនីមួយៗត្រូវតាមដានរាល់ការអនុវត្តការងាររបស់មន្ត្រី និងបានព្រមានចំពោះមន្ត្រីណាដែលមិនបានអនុវត្ត និងអវត្តមានច្រើនចាប់ពី៣ខែដោយគ្មានមូលហេតុច្បាស់លាស់ និងត្រូវដកចេញពីក្របខណ្ឌ។

សូមបញ្ជាក់ថា មន្ត្រីរាជការទាំងអស់ រួមទាំងគណៈអភិបាល ក្នុងរចនាសម្ព័ន្ធសាលាខេត្ត សរុបចំនួន ១៣៥នាក់ (ស្រី ៤០នាក់)។ មន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៥០នាក់ (ស្រី ២៧នាក់) និងមន្ត្រីមន្ត្រីស្ម័គ្មចិត្ត សរុបចំនួន ៥១នាក់ (ស្រី ៣៤នាក់)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក