ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សមាជិកគ្រួសារស្លាប់ដោយសារកូវីដ-១៩! អ្នកចាត់ការ Brighton ស្នើឱ្យគ្រប់គ្នារួសរាន់ទទួលវ៉ាក់សាំងបង្ការកូវីដ

អង់គ្លេស៖ អ្នកចាត់ការក្លិប Brighton Hove& Albion លោក Graham Potter បាននិយាយលើកទឹកចិត្តទៅកាន់កូនក្រុម ព្រមទាំងសមាជិកទាំងអស់នៃក្លិបបាល់ទាត់ Brighton ឱ្យរួសរាន់ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ក្រោយពីលោកបានជួបទុក្ខក្រៀមក្រំ ដោយសមាជិកគ្រួសារម្នាក់ស្លាប់ដោយសារជំងឺរាតត្បាតនេះ។

គួរបញ្ជាក់ថា តួលេខអ្នកវិជ្ជមានកូវីដ-១៩ ក្នុងការធ្វើតេស្តនៃក្របខណ្ឌ​ Premier League មានការកើនឡើងជាបន្តបន្ទាប់ ពោលគឺកាលពីថ្ងៃចន្ទកន្លងទៅ គណៈកម្មការបានរកឃើញអ្នកវិជ្ជមានចំនួន ១១ករណីផ្សេងទៀត។ 

Graham Potter បាននិយាយនៅមុនជំនួបទល់នឹង Watford នារាត្រីថ្ងៃសៅរ៍ស្អែកនេះថា៖ "ខ្ញុំបានទទួលបទពិសោធន៍ និងអារម្មណ៍ដ៏ក្រៀមក្រំមួយ ដោយបានបាត់បង់សមាជិកគ្រួសារម្នាក់ដែលស្លាប់ដោយសារកូវីដ-១៩ ជាពិសេសគាត់មិនទាន់បានទទួលវ៉ាក់សាំងនៅឡើយទេ"។ Potter បាននិយាយថា សមាជិកគ្រួសារដែលស្លាប់នោះ គាត់ក៏មិនមែននៅក្មេងដែរ តាមពិតទៅគាត់មានវ័យ ៤៨ឆ្នាំទៅហើយ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយ គឹការស្លាប់ដោយបន្សល់ទុកនូវកូនៗចំនួន ២នាក់។ ស្ថានភាពរបស់គាត់ហាក់វិវត្តន៍លឿនជាងការស្មាន ពោលគឺគាត់បានធ្លាក់ខ្លួនឈឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក៏បន្តធ្ងន់ធ្ងរទៅៗ រហូតដល់ស្លាប់បាត់បង់ជីវិតតែម្តង។

ងាកមកកាន់ការប្រកួតសប្តាហ៍នេះវិញ លោក Graham Potter នឹងត្រូវបើកទ្វារកីឡដ្ឋាន AMEX Stadium ទទួលស្វាគមន៍ Watford ដែលក្រុមទាំងពីរទើបទទួលបាន ៣ពិន្ទុដូចគ្នានៅថ្ងៃបើកឆាក Premier League។ Brighton ឈ្នះនៅផ្ទះ Burnley ២-១ ខណៈ Watford ឈ្នះ Aston Villa ក្នុងដី ៣-២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក