ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីប៉ូឡូញអះអាងថា គ្មានផែនការ B ឡើយសម្រាប់បញ្ហាជំនួយទៅអ៊ុយក្រែន

ប៉ូឡូញ៖ នាយករដ្ឋមន្រ្តីប៉ូឡូញ Donald Tusk បានបញ្ជាក់កាលពីថ្ងៃទី៣១ ខែមករាម្សិលមិញនេះថា មិនមានផែនការ B "Plan B" ឡើយស្ដីពីជំនួយរបស់សហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន ហើយលោកក៏បានបញ្ជាក់ផងដែរថា ស្ថានភាពបច្ចុប្បន្ន EU កំពុងពិចារណាថា តើប្រទេសហុងគ្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban ថាជាផ្នែកមួយនៃសហភាពអឺរ៉ុបទៀតឬទេ? 

លោក Donald Tusk បាននិយាយនៅមុនកិច្ចប្រជុំកំពូលនៃមេដឹកនាំនៃសហភាពអឺរ៉ុបទាំង ២៧ប្រទេសថា៖ "យើងត្រូវតែលេងឱ្យចាស់ដៃ និងដោយស្មើភាព ប៉ុន្តែមើលទៅវាគ្មានចន្លោះប្រហោងសមស្របណាមួយសម្រាប់ការសម្របសម្រួលឡើយ។ គ្មានការប្រកាន់ជំហរកណ្ដាលឡើយ ហើយសមាជិកទាំងអស់ត្រូវប្រាកដថាខ្លួននៅខាងអ៊ុយក្រែន ឬនៅខាងរុស្សី"។ 

គួរឱ្យដឹងថា នាយករដ្ឋមន្រ្តីហុងគ្រីគឺជាមេដឹកនាំតែម្នាក់គត់ក្នុងចំណោមមេដឹកនាំទាំង ២៧ប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុបដែលបានសម្តែងការមិនយល់ព្រមចំពោះកញ្ចប់ជំនួយរបស់ EU និងបានស្នើសុំឱ្យមានការបោះឆ្នោតប្រចាំឆ្នាំលើជំនួយរយៈពេលវែងទៅកាន់ប្រទេសអ៊ុយក្រែន។

កិច្ចប្រជុំកំពូលនៅថ្ងៃព្រហស្បតិ៍នេះត្រូវបានគេមើលឃើញថាជាឱកាសចុងក្រោយដើម្បីឈានដល់កិច្ចព្រមព្រៀងលើផែនការរយៈពេល ៤ឆ្នាំសម្រាប់ជំនួយសេដ្ឋកិច្ចចំនួន ៥០ពាន់លានអឺរ៉ូ (ប្រមាណជា ៥៣.៩៣ ពាន់លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានជាមួយប្រទេសរុស្ស៊ីក្នុងសង្គ្រាមដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០២២។

ដោយឡែក ហុងគ្រីដែលជាសមាជិក EU ប៉ុន្តែក៏ជាប្រទេសមានទំនាក់ទំនងការទូតល្អជាមួយរុស្សីដែរនោះ បាននឹងកំពុងជំរុញឱ្យមានការត្រួតពិនិត្យប្រចាំឆ្នាំលើការផ្តល់ជំនួយទៅកាន់អ៊ុយក្រែន ធ្វើបែបនេះនឹងអាចផ្តល់ឱ្យហុងគ្រីនូវសិទ្ធិបោះឆ្នោតវេតូលើកញ្ចប់ជំនួយនេះជារៀងរាល់ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក