ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទីផ្សារដោះដូរកីឡាករបាល់ទាត់ពិភពលោកឆ្នាំ២០២៣ មានទំហំទឹកប្រាក់ ៩,៦៣ពាន់លានដុល្លារអាមេរិក

កីឡា៖ ក្លិបបាល់ទាត់ទូទាំងពិភពលោកបានចំណាយទឹកប្រាក់ចំនួន ៩,៦៣ពាន់លានដុល្លារអាមេរិក សម្រាប់ទីផ្សារដោះដូរកីឡាករអន្តរជាតិនាឆ្នាំ២០២៣ ដែលចំនួននេះមានការកើនឡើងប្រមាណជា ៥០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅ។ នេះបើផ្អែកតាមទិន្នន័យតួលេខដែលសមាគមបាល់ទាត់អន្តរជាតិបានឱ្យដឹងនៅក្នុងរបាយការណ៍ទីផ្សារដោះដូរកីឡាករសកលដែលបានចេញផ្សាយនៅសប្តាហ៍នេះ។ 

ក្រោយពីចំណាយក្នុងទីផ្សារដោះដូរកីឡាបានធ្លាក់ចុះយ៉ាងគំហុកកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ដោយសារបញ្ហាហិរញ្ញវត្ថុដែលរងផលប៉ះពាល់ដោយសារវិបត្តិសកលកូវីដ-១៩ ក៏ប៉ុន្តែនៅឆ្នាំ២០២៣ កញ្ចប់ថវិកាដែលចំណាយលើការនាំចូលកីឡាករបានកើនឡើងរហូតដល់ ៤៨,១ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២២ កន្លងទៅ។ តួលេខនេះក៏បានបំបែកកំណត់ត្រាឆ្នាំ២០១៩ ផងដែរ ខណៈក្លិបនៅអង់គ្លេសបានក្លាយជាទីផ្សារនាំចូលកីឡាករធំបំផុតដោយបានចំណាយប្រាក់ប្រមាណ ២,៩៦ពាន់លានដុល្លារអាមេរិក ខណៈសមាគមបាល់ទាត់នៃប្រទេសចំនួន ៤ បានទទួលកម្រៃជើងសារពីការផ្ទេរកីឡាករសរុប ១ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២៣នេះ។ 

អង់គ្លេស ត្រូវបានតាមពីក្រោយដោយអារ៉ាប៊ីសាអូឌីត ដែលបានព្យាយាមនាំយកកំពូលកីឡាករល្អជាច្រើនទៅកាន់លីគរបស់ខ្លួន ជាពិសេសគឺការនាំយកកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo និងក្រោយៗមកទៀតបាននាំយកកីឡាករកំពូលៗផ្សេងទៀតដើម្បីប្រកួតប្រជែង និងទាក់ទាញចំណាប់អារម្មណ៍ពិភពលោកទៅកាន់លីគ និងវិស័យបាល់ទាត់របស់ខ្លួន។ FIFA បានបញ្ជាក់ថា ក្លិបមកពីអារ៉ាប៊ីសាអូឌីតបានរួមចំណែកឈរនៅលើចំណាត់ថ្នាក់កំពូលទាំង ៥ លើកដំបូងបំផុត ជាមួយកញ្ចប់ទឹកប្រាក់នាំចូលកីឡាករសរុប ៩៧០លានដុល្លារអាមេរិក ខណៈកាលពីឆ្នាំ២០២២ កន្លងទៅបានចំណាយត្រឹមតែ ៥០,៤លានដុល្លារអាមេរិកប៉ុណ្ណោះ។ 

ក្លិបនៅអាល្លឺម៉ង់ទទួលបានចំណូលពីការផ្ទេរកីឡាករច្រើនជាងគេ ពោលគឺរហូតដល់ ១,២១ពាន់លានដុល្លារអាមេរិក ដែលនេះគឺជាកំណត់ត្រាលើកដំបូងបង្អស់ដែលក្លិបនៃសមាគមបាល់ទាត់ប្រទេសមួយអាចទទួលបានចំណូលពីការផ្ទេរកីឡាករលើសពី ១ពាន់លានដុល្លារអាមេរិក ក្នុងមួយប្រតិទិនប្រចាំឆ្នាំ។ មិនមែនត្រឹមតែអាល្លឺម៉ង់នោះទេ ក៏នៅមានក្លិបនៃសមាគមបាល់ទាត់ប្រទេសមួយចំនួនទៀតទទួលបានចំណូលផ្ទេរកីឡាករលើសពី ១ពាន់លានដុល្លារអាមេរិកផងដែរនៅក្នុងឆ្នាំ២០២៣ ក្នុងនោះរួមមាន បារាំង (១,១៩ពាន់លានដុល្លារអាមេរិក), អង់គ្លេស (១,០៤ពាន់លានដុល្លារអាមេរិក) និងអ៉ីតាលី (១,០២ពាន់លានដុល្លារអាមេរិក)។ នៅក្នុងទីផ្សារដោះដូរកីឡាករឆ្នាំ២០២៣នេះ កីឡាករដែលមានតម្លៃខ្ពស់បំផុតរួមមាន Jude Bellingham ដែលផ្ទេរពី Borussia Dortmund ទៅកាន់ Real Madrid, Enzo Fernandez ដែលផ្ទេរពី Benfica ទៅ Chelsea និង Harry Kane ដែលផ្ទេរពី Tottenham Hotspur ទៅ Bayern Munich។ 

ដោយឡែក សម្រាប់ទីផ្សារដោះដូរកីឡាការិនីបាល់ទាត់វិញក៏មានការកើនឡើងប្រមាណ ២០ភាគរយផងដែរ បើប្រៀបនឹងឆ្នាំ២០២២ ខណៈក្លិបដែលបានចូលរួមទីផ្សារដោះដូរមានចំនួន ៦២៣ក្លិប កើនឡើងពីចំនួន ៥០៧ក្លិប នៅឆ្នាំ២០២២។ FIFA បញ្ជាក់ថា ចំនួនកំណត់ត្រាសមាគមបាល់ទាត់ជម្រើសជាតិ ១៣១ បានចូលរួមក្នុងទីផ្សារដោះដូរកីឡាការិនីចំនួន ១,៨៨៨នាក់ ដែលការចំណាយបានកើនឡើង ៦,១លានដុល្លារអាមេរិក កើនលើស ៨៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ ការដោះដូរដែលមានតម្លៃថ្លៃបំផុតសម្រាប់ទីផ្សារកីឡាការិនីក្នុងឆ្នាំ២០២៣ គឺការផ្ទេរកីឡាការិនី Jill Roord ពីក្លិប VfL Wolfsburg ទៅ Manchester City, កីឡាការិនី Kyra Cooney-Cross ពី Hammarby ទៅ Arsenal និង Lindsey Horan ពីក្លិប Portland Thorns ទៅកាន់ Olympique Lyonnais៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក