តាកែវ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានឃាត់ខ្លួនបុរសជាឪពុកញៀនថ្នាំដែលបានវាយកូនខ្លួនឯងអាយុ៩ឆ្នាំម្នាក់ឱ្យរងរបួសពេញដងខ្លួន ព្រោះតែហៅកូន តែកូនមិនឆ្លើយ។
ក្រោយធ្វើសកម្មភាព បុរសជាឪពុកបានរត់គេចខ្លួនទៅសំងំលាក់ខ្លួនលើភ្នំដំរីរមៀល។ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមការដឹកនាំពីអធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ លោកវរសេនីយ៍ឯក ឌុក ធីយ៉ា៕