ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីកម្ពុជាអបអរសាទរ «ក្រុងកែប» ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន

កែប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរ «ក្រុងកែប» ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤ នៅទីក្រុងវៀងចន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។

វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដែលមានការចូលរួមដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេស និងអង្គការដៃគូមួយចំនួន។

ខេត្តកែប កន្លងមកទទួលបានជ័យលាភីទីក្រុងស្អាតចំណាត់ថ្នាក់ផ្ការំដួល៣ទង ក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ សុពលភាពឆ្នាំ២០១៨-២០២១ និងជ័យលាភីទីក្រុងស្អាតលើកទី៣ សពុលភាពឆ្នាំ២០២២-២០២៥។ ខេត្តកែបក៏ធ្លាប់ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត។

កែប ជាខេត្តដែលតូចជាងគេក្នុងចំណោមរាជធានីខេត្តទាំងអស់នៅកម្ពុជា ដោយរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបឆ្នាំ២០២៣-២០៣៥ ប្រែក្លាយជាតំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់ សំដៅទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរមកទស្សនាកម្ពុជាឱ្យកាន់តែច្រើន។

តាមផែនការមេនេះ នឹងរៀបចំតំបន់ក្រុងកែបចាស់ទៅជាទីក្រុងក្នុងឧទ្យានប្រណិតកម្រិតពិភពលោក ប្រែតំបន់អង្កោល ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រធម្មជាតិបែបទំនើប ប្រែតំបន់ភ្នំវល្លិទៅជាតំបន់កសិទេសចរណ៍ និងទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ និងបែ្រតំបន់ប្រជុំកោះ ទៅជាតំបន់ទេសចរណ៍កោះប្រណិត។

កន្លែងកម្សាន្ត និងតំបន់ទេសចរណ៍ដែលត្រូវអភិវឌ្ឍក្នុងផែនការមេ រួមមាន ផ្សារក្តាម ឆ្នេរកែប ទំនប់ទឹកប៉ោហេង ឧទ្យានជាតិកែប ព្រៃកោងកាង ឆ្នេរសាធារណៈកម្រិតខ្ពស់ ស្រែអំបិល តំបន់ភ្នំ ចម្ការម្រេចនិងទុរេន តំបន់កោះ សួនសាធារណៈ និងទេសភាពបៃតងសាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក