ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អគ្គស្នងការនគរបាលជាតិ អំពាវនាវដល់ពលរដ្ឋផ្ដល់ព័ត៌មានឲ្យបានលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ លោក ស ថេត បានអំពាវនាវឱ្យប្រជាពលរដ្ឋ ផ្ដល់ព័ត៌មានឲ្យបានលឿន ក្នុងករណីចាញ់បោកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យាមកកាន់ក្រុមការងារ Hotline Scam ដែលធ្វើការជារៀងរាល់ថ្ងៃ ២៤ម៉ោង លើ២៤ម៉ោង។

លោក ស ថេត អំពាវនាវដូចនេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីពង្រឹងសុវត្ថិភាពទប់ស្កាត់បទល្មើសហិរញ្ញវត្ថុតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ។

លោកបានលើកឡើងថា ប្រជាពលរដ្ឋអាចចូលរួមសហការផ្ដល់ព័ត៌មានឲ្យបានលឿន និងទាន់ពេលវេលា មកកាន់ក្រុមការងារ Hotline Scam ដែលមានមន្រ្តីជំនាញប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយឆាតទៅ Facebook ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ទន្ទឹមនោះ លោកក៏បានគូសបញ្ជាក់ដែរថា ក្នុងយុគសម័យទំនើបនេះ ប្រជាពលរដ្ឋជាច្រើនបានធ្លាក់ក្នុងអន្ទាក់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ដូច្នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង ដោយបន្ថែមលើយន្ដការដែលមានស្រាប់ ដើម្បីជួយដល់ប្រជាពលរដ្ឋ។

លោក ស ថេត ក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់វិស័យឯកជន ពិសេសធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ដោយត្រូវសហការឲ្យបានល្អជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសក្រុមការងារ Hotline Scam 24h/7 ដើម្បីជួយអន្ដរាគមន៍បានទាន់ពេលវេលានៅពេលមានហេតុការណ៍កើតឡើង និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការបង្ក្រាប។

អគ្គស្នងការនគរបាលជាតិរូបនេះ សង្កេតឃើញថា បច្ចុប្បន្ននេះបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានកើតឡើងស្ទើរាល់ថ្ងៃ ពិសេសកើតឡើងនៅតាមមូលដ្ឋាន ហើយនៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋមានការលំបាកក្នុងការមកដាក់ពាក្យបណ្ដឹង។ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្កើតក្រុមការងារនេះឡើង និងងាយស្រួលឲ្យប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងតាមប្រព័ន្ធអនឡាញ។

គួរឱ្យដឹងដែរថា អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចបង្កើតឲ្យមានក្រុមការងារ Hotline Scam 24/7 ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលរងគ្រោះពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចដាក់បណ្តឹងអនឡាញ មកកាន់មន្រ្តីជំនាញបានទាន់ពេលវេលា និងឆាប់រហ័ស។ ក្នុងករណីប្រជាពលរដ្ឋដែលរងគ្រោះដោយសារអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អាចចូលទៅកាន់តំណភ្ជាប់ hotline.police.gov.kh ឬឆាតទៅផេកអគ្គស្នងការដ្ឋាននគរបាលជាតិផ្ទាល់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក