ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះពុទ្ធរូបធ្វើពីស្ពាន់កម្ពស់ជាង ៣ម៉ែត្រ ត្រូវបានដង្ហែយកមកតម្កល់លើបល្ល័ងនៅវត្តគីរីជលសារកោះរ៉ុង ដើម្បីឱ្យពុទ្ធបរិស័ទគោរពបូជា

ព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានអញ្ជើញដង្ហែរព្រះពុទ្ធរូបធ្វើពីស្ពាន់យកមកតម្កល់លើបល្ល័ង ស្ថិតនៅវត្តគីរីជលសារកោះរ៉ុង ដើម្បីឱ្យពុទ្ធបរិស័ទជិតឆ្ងាយគោរពបូជាតាមបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ពិធីដង្ហែរព្រះពុទ្ធរូបសាងសង់អំពីស្ពាន់នេះក៏មានការនិមន្តចូលរួមពីព្រះសង្ឃ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ លោកអភិបាលរងខេត្ត លោកអភិបាលក្រុងកោះរ៉ុង ប្រធានមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

លោក គួច ចំរើន បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្នសំណង់ព្រះវិហារនេះសាងសង់បានប្រមាណជា ៩០ភាគរយ គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ហើយការសាងសង់ព្រះវិហារនេះលឿន ឬឆាប់ដោយសារយើងបានរៀបចំគណៈកម្មាធិការគ្រប់គ្រងនៃការសាងសង់បានត្រឹមត្រូវ រៀបចំផែនទី និងប្លង់សាងសង់ទៅតាមក្បួនខ្នាត ពិសេសថែមទៀតនោះ ក្រុមការងាររបស់យើងមានជំនាញ និងបច្ចេកទេសក្នុងការសាងសង់ព្រះវិហារ ធ្វើឱ្យដំណើរការសាងសង់បានលឿនតាមការគ្រោងទុក។

លោកបានឱ្យដឹងទៀតថា សំណង់ព្រះវិហារវត្តគីរីជលសារកោះរ៉ុងនេះ ជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ទុកឱ្យបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកប្រតិបត្តិ និងទស្សនានាពេលខាងមុខ ព្រោះសំណង់ព្រះវិហារនេះ គឺសាងសង់តាមរចនាបទខ្មែរ។

ព្រះពុទ្ធរូបធ្វើពីស្ពាន់នេះមានខ្នាត និងប្លង់ព្រះពុទ្ធរូបត្រឹមត្រូវតាមខ្នាតសាងសង់អំពីស្ពាន់មានកម្ពស់គិតត្រឹមភ្នេន ដល់ផ្នួងសក់មានកម្ពស់ ៣,១១៩ម៉ែត្រ ប្រវែងភ្នេនព្រះមាន ២,៧៧២ម៉ែត្រ កម្ពស់ត្របកឈូកទម្រព្រះពុទ្ធរូប ០,៤៤៣ម៉ែត្រ មានទម្ងន់ ២តោន ទុកសម្រាប់ឱ្យពុទ្ធបរិស័ទនៅសង្កាត់កោះរ៉ុងគោរពបូជា។

គួរឱ្យដឹងដែរថា ការសាងសង់ព្រះវិហារវត្តគិរីជលសារ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ជាគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចក្រឡាហោម ស ខេង និងលោកជំទាវសម្រាប់ប្រជាពលរដ្ឋនៅតំបន់កោះក្នុងខេត្តព្រះសីហនុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក