ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គម្រោងស្ពានឆ្លងទន្លេចាក់អង្រែក្រោម-ព្រែកប្រា នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ កុម្ភៈខាងមុខ

ភ្នំពេញ៖ គម្រោងស្ពានឆ្លងទន្លេបាសាក់ពីចាក់អង្រែក្រោម ទៅព្រែកប្រា នឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

គម្រោងបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេថ្មីមួយនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំកាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដែលដឹកនាំដោយរដ្ឋលេខាធិការក្រសួង លោក សួង ហេង។

ស្ពានឆ្លងកាត់ទន្លេបាសាក់ពីចាក់អង្រែក្រោម ទៅព្រែកប្រា និងផ្លូវតភ្ជាប់ ធ្វើឡើងក្រោមក្របខណ្ឌឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងសាងសង់ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ ទៅច្បារអំពៅ។ ស្ពានឆ្លងទន្លេថ្មីនេះ ក៏នឹងជួយកាត់ជួយពន្លឿនការអភិវឌ្ឍតំបន់នោះ និងធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅតំបន់រាជធានីភ្នំពេញ។

គូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក៏គ្រោងសាងសង់ស្ពានឆ្លងទន្លេចំនួន២ បន្ថែមទៀត គឺស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង និងស្ពានភ្ជាប់ផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក