សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

សមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ៣នាក់ទៅតុលាការ ពីបទកំហែងយកប្រាក់

ភ្នំពេញ៖ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ និងប្រជាការពារចំនួន ២នាក់ទៀត ដែលពលរដ្ឋរាយការណ៍ថា គាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការហើយ។

អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចំនួន ១នាក់ និងជនក្លែងបន្លំជាប្រជាការពារចំនួន ២នាក់ទៀត ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទកំហែងយកប្រាក់។

គួរឱ្យដឹងដែរថា នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួន មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ម្នាក់ និងបុគ្គលអះអាងថាជាប្រជាការពារចំនួន ២នាក់ទៀត បន្ទាប់ពីមានករណីយុវជន៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

មន្រ្តីសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ១នាក់ រួមនិងប្រជាការពារចំនួន ២នាក់ទៀតខាងលើ ពីបទកំហែងយកប្រាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក