ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានព្រះមហាក្សត្ររាជានុញ្ញាតបន្ធូរបន្ថយទោសពន្ធនាគារ ៦ឆ្នាំ

ម៉ាឡេស៊ី៖ អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលតុលាការបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារពីបទពុករលួយនោះ ត្រូវបានបន្ធូរបន្ថយទោសពី ១២ឆ្នាំ មកនៅត្រឹម ៦ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីលោកទទួលបានការសម្រេចពីក្រុមប្រឹក្សាលើកលែង និងបន្ធូរបន្ថយទោសនៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃចន្ទ ទី២៩ ខែមករាកន្លងទៅ។

គួរឱ្យដឹងថា សេចក្ដីសម្រេចដោយក្រុមប្រឹក្សាខាងលើដែលដឹកនាំដោយព្រះមហាក្សត្រនៃប្រទេសម៉ាឡេស៊ី ក៏បានកាត់បន្ថយការផាកពិន័យជាទឹកប្រាក់ ២១០លានរីងហ្គីត (ប្រមាណជា ៤៤,៤លានដុល្លារអាមេរិក) ពីចំនួនប្រាក់ពិន័យដើមដែលមិនត្រូវបានបញ្ជាក់។ នេះ​បើយោងតាមប្រភពចំនួន ៣ ដាច់ដោយឡែកគ្នាដែលអ្នកសារព័ត៌៌មានទទួលបានក្នុងលក្ខខណ្ឌនៃការរក្សាការសម្ងាត់យ៉ាងតឹងរឹង។

ការលើកលែងទោសពីព្រះមហាក្សត្រមួយផ្នែកនេះបានធ្វើឡើងដោយផ្អែកលើមុខតំណែងក្នុងសំណុំរឿង 1Malaysia Development Berhad (1MDB) និងក្រោយពីលោកបានអនុវត្តទោសក្នុងពន្ធនាគារប្រមាណជា ២ឆ្នាំមកហើយ។ ក្រោយពីទទួលបានការបន្ធូរបន្ថយទោសដោយព្រះមហាក្សត្រ មានន័យថាលោកណាជីបនឹងអនុវត្តទោសរបស់លោករួចរាល់នាខែសីហា ឆ្នាំ២០២៨ ក៏ប៉ុន្តែលោកក៏អាចនឹងត្រូវអនុញ្ញាតឱ្យចេញពីពន្ធនាគារមុនកំណត់នៅខែសីហា ឆ្នាំ២០២៦បានផងដែរ ប្រសិនបើលោកមានការកែប្រែ និងមានអាកប្បកិរិយាល្អ ហើយបានអនុវត្តទោសក្នុងពន្ធនាគារ ២/៣ រួចរាល់។ 

មានការរំពឹងទុកដ៏ក្តៅគគុកមួយចំនួនអំពីការលើកលែងទោសនេះ បន្ទាប់ពីលោកស្រីបណ្ឌិត Zaliha Mustafa រដ្ឋមន្ត្រីនៃនាយកដ្ឋាននាយករដ្ឋមន្ត្រី បានបញ្ជាក់កាលពីម្សិលមិញថា សមាជិកក្រុមប្រឹក្សាភិបាល រួមទាំងលោកស្រីបានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ។ លោកស្រីក៏៏​បានថ្លែង​ថា​ការ​ប្រកាស​ជា​ផ្លូវ​ការ​ដោយ​ក្រុមប្រឹក្សា​លើក​លែង​ទោស​នឹង​ត្រូវ​ធ្វើ​ឡើងនាពេលខាងមុខ។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើគឺជាកិច្ចប្រជុំផ្លូវការលើកចុងក្រោយបង្អស់របស់ស្តេចស៊ុលតង់ Abdullah Ri'ayatuddin មុនពេលដែលទ្រង់ចុះចេញពីតំណែងជាព្រះមហាក្សត្រម៉ាឡេស៊ីនៅថ្ងៃទី៣១ ខែមករានេះ ហើយបានប្រគល់តួនាទីថ្វាយស្តេចស៊ុលតង់ Ibrahim Sultan Iskandar របស់រដ្ឋ Johor ក្រោមប្រព័ន្ធសោយរាជ្យប្រចាំគ្រួសាររាជវង្សទាំងប្រាំបួនរបស់ម៉ាឡេស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក