ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជំនាញ ក.ប.ប. រកឃើញពពុះសណ្តែកចំនួន ៩គីឡូក្រាម មានផ្ទុកសារធាតុបូរ៉ាក់

ភ្នំពេញ៖ មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានរកឃើញទំនិញ ពពុះសណ្តែក មានផ្ទុកសារធាតុបូរ៉ាក់ (Borax) ៩គីឡូក្រាម ព្រមទាំងទំនិញពុំមានអនុលោមភាពផ្សេងទៀតនៅក្នុង ៤ខេត្ត-ក្រុង។

មន្រ្តីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ កំពង់ស្ពឺ ព្រះសីហនុ និងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារនានា ដោយបានធ្វើតេស្តបឋមលើទំនិញហូបចុក និងត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់លើទំនិញចម្រុះគ្រប់ប្រភេទ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

ជាលទ្ធផល តាមរយៈការធ្វើតេស្តបឋម មន្ត្រីជំនាញបានរកឃើញ ពពុះសណ្តែក ផ្ទុកសារធាតុគីមីបូរ៉ាក់ (Borax) ចំនួន ៩គីឡូក្រាម ទំនិញចម្រុះរួមមាន គ្រាប់ពូជចំរុះ ឡេ យិនសិន ហួសអាយុកាលប្រើប្រាស់និងពុំអនុលោមតាមបទដ្ឋានព័ត៌មានអ្នកប្រើប្រាស់ចំនួន ៣២,៤៥គីឡូក្រាម និងទំនិញរំលោភបំពានសិទ្ធិផ្តាច់មុខចំនួន ២០៨,២២គីឡូគ្រាម។

មន្ត្រីជំនាញ ក.ប.ប. បានឱ្យដឹងទៀតថា ទំនិញដែលពុំមានមិនអនុលោមភាព ត្រូវបានដកហូត យកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីបន្តនីតិវិធី។

ទន្ទឹមនោះ មន្ត្រីជំនាញ ក.ប.ប. ក៏បានពន្យល់ណែនាំឱ្យអាជីវករត្រូវយកចិត្តទុកដាក់ថែទាំទំនិញ និងតាំងលក់ផលិតផលដែលមានអនុលោមភាពស្របតាមច្បាប់ជាធរមាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក